ព្រឹត្តិការណ៍

ធនាគារកូរ៉េ ផ្ដល់ប្រាក់ ២ពាន់លានដុល្លារបន្ថែមទៀត ដល់ធនាគារក្នុងស្រុក ក្រោមកិច្ចព្រមព្រៀងផ្លាស់ប្ដូរ រូបិយប័ណ្ណជាមួយអាមេរិក

សេអ៊ូល៖ ធនាគារកូរ៉េ (BOK) នឹងផ្តល់ប្រាក់ ២ពាន់លានដុល្លារបន្ថែមទៀត ដល់ធនាគារក្នុងស្រុកនៅសប្តាហ៍នេះ ក្នុងការចាក់បញ្ចូលក្រដាសប្រាក់អាមេរិកទី ៣ របស់ខ្លួនក្រោមការរៀបចំ ប្តូររូបិយប័ណ្ណទ្វេភាគីជាមួយ ធនាគារកណ្តាលអាមេរិក ក្នុងគោលបំណងទប់ស្កាត់ការប៉ះប៉ូវ សាច់ប្រាក់ងាយរងគ្រោះនៅបរទេស។

ធនាគារកូរ៉េបានធ្វើការ ដេញថ្លៃតាមអ៊ីនធឺណិត ដើម្បីផ្តល់បំណុលរហូតដល់ ៧ ថ្ងៃ និងប្រាក់កម្ចីរយៈពេល ៨៤ថ្ងៃរហូតដល់ ៤ពាន់លានដុល្លារ។

ការដេញថ្លៃគូសបញ្ជាក់គោលដៅ របស់ធនាគារកូរ៉េដែលមានទឹកប្រាក់ ៣.៥ ពាន់លានដុល្លារក្នុងប្រាក់កម្ចីរយៈពេល ៨៤ ថ្ងៃនិង ៥០០លានដុល្លារ ជាប្រាក់កម្ចីរយៈពេល ៧ ថ្ងៃ។ អ្នកដេញថ្លៃដែលទទួលបានជោគជ័យ នឹងទទួលបានប្រាក់ដុល្លារនៅថ្ងៃសុក្រ។

កាលពីពេលថ្មីៗនេះធនាគារកណ្តាល របស់ប្រទេសកូរ៉េខាងត្បូង បានផ្តល់ប្រាក់ចំនួន ១៣ពាន់លានដុល្លារ ដោយប្រើប្រាស់បន្ទាត់ប្តូររូបិយប័ណ្ណ របស់ខ្លួនជាមួយធនាគារកណ្តាល សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខាកាលពីខែមុន នៅកម្រិតខ្ពស់នៃការប្រែប្រួលទីផ្សារ FX ក្នុងតំបន់ ៕

ដោយ៖ ឈូក បូរ៉ា

Most Popular

To Top