ព្រឹត្តិការណ៍

ស្ងាត់ៗតួកគី បញ្ជូនយោធា និងរថយន្តយោធា ជាច្រើនទៅកាន់ ទីក្រុង Idlib ប្រទេសស៊ីរី

ដាម៉ាស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី៤ខែឧសភានេះបានឲ្យដឹងថា ក្បួនរថយន្តយោធា តួកគីដែលត្រូវបានគេមើលឃើញថា មានចំនួនប្រមាណជា ៣០ គ្រឿងបានធ្វើដំណើរចូលទៅដល់ ខេត្តអ៊ីដលីបភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។

ក្រុមឃ្លាំមើលសិទ្ធមនុស្សនៅក្នុងប្រទេសស៊ីរី បានបញ្ជាក់ដែរថាមួយរយៈនេះតួកគីបានបង្កើនចំនួនយោធា របស់ខ្លួនយ៉ាងខ្លាំងនៅក្នុងទីក្រុងនេះខណៈដែល ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅអង់គ្លេសបានរកឃើញថា យោធាប្រមាណជា២៩៨០នាក់ត្រូវបានបញ្ជូន ទៅដល់ទីក្រុងនេះតាំងតែពីថ្ងៃទី៥ខែមិនាស្របពេលដែលរុស្សីនិង តួកគទើបតែបានប្រកាសបទឈប់បាញ់នៅក្នុងទីក្រុង Idlib រួចមកហើយក្តី។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលស៊ីរីបាន អំពាវនាវម្តងហើយម្តងទៀតឱ្យមានការដកកម្លាំងបរទេស ដែលធ្វើដំណើរចូលទឹកដីស៊ីរីដោយគ្មានការយល់ព្រម ពីរដ្ឋាភិបាល ស៊ីរីដូចជាប្រទេសតួកគីនិងកងកម្លាំងនៃ សហរដ្ឋអាមេរិកផង៕

ប្រែសម្រួលៈស៊ុនលី

Most Popular

To Top