បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់ B1-B Lancer ចំនួន៤គ្រឿង និងបុគ្គលិកទ័ព អាកាសចំនួន២០០នាក់ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន កងទ័ព អាកាស Andersen ដែលស្ថិតនៅលើកោះហ្គាម ពីរដ្ឋតិកសាស សម្រាប់ប្រតិបត្តិការហ្វឹកហាត់ ។
យន្តហោះសេចក្តីថ្លែងការណ៍ កងទ័ពអាកាសបាននិយាយថា ទម្លាក់គ្រាប់ Lancers ចំនួន៣គ្រឿង បានហោះត្រង់ ទៅកាន់កោះហ្គាម ស្របពេលដែលយន្តហោះ ទម្លាក់គ្រាប់មួយគ្រឿងទៀត ហោះហើរនៅខាងកើត ប្រទេសជប៉ុន ដើម្បីធ្វើសមយុទ្ធជាមួយកងទ័ពជើង ទឹកអាមេរិក ដែលកំពុងតែធ្វើប្រតិបត្តិការ ក្នុងតំបន់ នៅមុនពេលធ្វើដំណើរបន្តឆ្ពោះ ទៅកាន់មូលដ្ឋានទ័ពអាកាស Andersen ។
យោងតាមប្រភពព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ និងបុគ្គលិកទ័ពអាកាសទាំងនោះ គឺជាផ្នែកនៃកងទ័ពគ្រាប់លេខ៩ នៅក្នុងរដ្ឋតិកសាស ប៉ុន្តែរយៈពេល នៃការបញ្ជូនឲ្យនៅហ្គាមនោះ មិនត្រូវបានគេប្រកាសឲ្យដឹងនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

