តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor Co បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការខាតបង់សម្រាប់ត្រីមាស សារពើពន្ធដែលបានបញ្ចប់ នៅក្នុងខែមីនា ដោយសារការខូចខាតឧស្សាហកម្ម ពីការផ្ទុះឡើងនៃមេរោគកូរ៉ូណា ធ្វើឲ្យប៉ះពាល់ដល់ការលក់ និងកាត់បន្ថយផលិតកម្ម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន Honda មានមូលដ្ឋាននៅទីក្រុងតូក្យូ បានរាយការណ៍ ពីការខាតបង់ចំនួន ២៩,៥ ពាន់លានយ៉េន (២៧៦ លានដុល្លារ) ។ ក្រុមហ៊ុនផលិតរថយន្ត Odyssey Minivan និង Asimo robot បានរាយការណ៍ ពីការខាតបង់ចំនួន១៣ពាន់លានយ៉េន ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ នៅពេលវារងការប៉ះពាល់ ដោយការចំណាយផ្សេងៗ និងអត្រាប្តូរប្រាក់ មិនអំណោយផល។ ការលក់ប្រចាំត្រីមាស បានធ្លាក់ចុះស្ទើរតែ ១៥ ភាគរយស្មើនឹងជិត ៣,៥ ពាន់ពាន់លានយ៉េន (៣២ ពាន់លានដុល្លារ) ។
ក្រុមហ៊ុន Honda គឺជាក្រុមហ៊ុនផលិតម៉ូតូ មិនបានផ្តល់ការព្យាករណ៍ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ដោយសារតែភាពមិនច្បាស់លាស់ បណ្តាលមកពីជំងឺរាតត្បាត។ ក្រុមហ៊ុននិយាយថា វានឹងផ្តល់ការព្យាករឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
ពេលវេលាចុងក្រោយ សម្រាប់ក្រុមហ៊ុន Honda មិនអាចផ្តល់ការព្យាករណ៍ប្រចាំឆ្នាំ បន្ទាប់ពីរលកយក្សស៊ូណាមី គ្រោះរញ្ជួយដី និងគ្រោះមហន្តរាយនុយក្លេអ៊ែ រវាយប្រហារ នៅភាគឥសានប្រទេសជប៉ុ នជាកន្លែងដែលក្រុមហ៊ុនហុងដា មានរោងចក្រផលិតកម្ម៕ ដោយ៖លី ភីលីព