ព្រឹត្តិការណ៍

ខ្យល់ដកដង្ហើម៖ ការចាក់សោរការពារកូរ៉ូណា មើលឃើញ ការបំភាយកាបូនពិភពលោក ធ្លាក់ចុះ១៧ ភាគរយនៅក្នុងខែមេសា

អាមេរិក៖ ការសិក្សាថ្មីមួយ បានបង្ហាញថា ការបំភាយកាបូនប្រចាំថ្ងៃ បានធ្លាក់ចុះជាង១ភាគ៦ នៃកម្រិតធម្មតារបស់ពួកគេ ក្នុងអំឡុងពេលនៃវិធានការចាក់សោរ ការពារមេរោគ ដែលមានកម្ពស់ខ្ពស់ នៅដើមខែមេសា ខណៈអ្នកវិទ្យាសាស្ត្រព្រមានថា និន្នាការនេះទំនងជាមិនមាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ East Anglia និយាយថា ការចាក់សោរការពារមេរោគ COVID-19 នៅទូទាំងពិភពលោក បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើការបំភាយកាបោនប្រចាំថ្ងៃ ប៉ុន្តែវាហាក់ដូចជាមិនស្ថិតស្ថេរឡើយ។ បរិមាណកាបូនឌីអុកស៊ីតសាយភាយ ចូលក្នុងបរិយាកាសបានធ្លាក់ចុះ ១៧ លានតោនក្នុងមួយថ្ងៃ ចាប់តាំងពីមានការផ្ទុះឡើង នៃវីរុសសម្លាប់មនុស្ស កាលពីដើមខែមេសា។

កម្រិតទាំងនេះ ត្រូវបានគេសង្កេតឃើញចុងក្រោយ នៅក្នុងឆ្នាំ ២០០៦ ហើយ ៨០ ភាគរយនៃការថយចុះនេះ គឺដោយសារតែការធ្លាក់ចុះ នៃការធ្វើដំណើរតាមរថយន្ត និងការធ្លាក់ចុះ នៃឧស្សាហកម្មនៅពេលទីក្រុង និងប្រទេសនានាបានបិទទ្វារ។

សាស្ត្រាចារ្យលោក Corinne Le Quéré នៃសាកលវិទ្យាល័យ East Anglia បាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំង ទំនងជាបណ្តោះអាសន្ន ព្រោះពួកគេមិនបានឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូររចនាសម្ព័ន្ធ។

បើយោងតាម Le Quéré បាននិយាយថា សម្រាប់ការផ្លាស់ប្តូរ រយៈពេលវែងជាងនេះ ចាំបាច់ត្រូវមានការផ្លាស់ប្តូរជាក់ស្តែង នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចគមនាគមន៍ និងប្រព័ន្ធថាមពលសកល។ វិសាលភាព ដែលមេដឹកនាំពិភពលោក ពិចារណាលើការប្រែប្រួលអាកាសធាតុ នៅពេលរៀបចំផែនការ ការឆ្លើយតបខាងសេដ្ឋកិច្ច របស់ពួកគេ ក្រោយពី COVID-19 នឹងជះឥទ្ធិពលលើមាគ៌ា នៃការបំភាយឧស្ម័នកាបូនិច នៅលើពិភពលោក រាប់ទសវត្សទៅមុខទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top