ព្រឹត្តិការណ៍

អ្នកស្រាវជ្រាវ MIT ៖ ការព្យាបាលដំបៅDNA ជាប់ទាក់ទង នឹងជំងឺភ្លេចភ្លាំង និងការថយចុះការ យល់ដឹងពីភាពចាស់

អង់គ្លេស ៖ ការសិក្សារួមគ្នាថ្មីមួយពី MIT និងHarvard បានរកឃើញអង់ស៊ីមមួយ ដែលអាចជួយបញ្ច្រាស ផលប៉ះពាល់ នៃការខូចខាត DNA ដែលទាក់ទងនឹងភាពចាស់ និងជំងឺវង្វេងវង្វាន់ សម្រាប់មនុស្សជាតិ នៅពិភពលោកនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយ Li-Huei Tsai របស់ MIT និង Stephen Haggarty នៅ Harvard បានរកឃើញអង់ហ្ស៊ីម មួយហៅថា HDAC1 ដែលអាចជួយជួសជុល ដំបៅអុកស៊ីដ្យូន ៨ នៅលើខ្សែ DNA ដែលជាប់ទាក់ទងនឹង ការថយចុះការយល់ដឹង ទាក់ទងនឹងអាយុ និងជំងឺអាល់ហ្សៃមឺរ ។
ការធ្វើការតេស្តិ៍ ដែលមានដំបៅតិចជាងនេះ បង្ហាញឲ្យឃើញនូវការយល់ដឹង កាន់តែប្រសើរឡើងសមត្ថភាព ចងចាំនិងការយល់ដឹងជាមូលដ្ឋាន។
លោក Tsai បានប្រាប់ MIT News ថា វាហាក់ដូចជា HDAC1 ពិតជាម៉ូលេគុលប្រឆាំងភាពចាស់ ។ ខ្ញុំគិតថា នេះគឺជាការរកឃើញជីវវិទ្យាមូលដ្ឋាន អាចអនុវត្តបានយ៉ាងទូលំទូលាយ ពីព្រោះស្ទើរតែទាំងអស់ នៃជំងឺសរសៃប្រសាទរបស់មនុស្សកើតឡើង តែក្នុងវ័យចំណាស់ប៉ុណ្ណោះ ។ ខ្ញុំអាចប៉ាន់ស្មានបានថា ការធ្វើឲ្យសកម្ម HDAC1 មានអត្ថប្រយោជន៍ នៅក្នុងលក្ខខណ្ឌជាច្រើន ៕
ដោយ៖លី ភីលីព

Most Popular

To Top