Wikipedia: នៅក្នុងអំឡូងពេលប្រវត្តិសាស្ត្រ ដ៏យូរអង្វែងណាស់មកហើយ ទីក្រុងJerusalem ត្រូវបានគេដឹងថា ជាទីក្រុងដែលធ្លាប់បាន ទទួលការបំផ្លិចបំផ្លាញទាំងស្រុង ដល់ទៅ២ដង ការឡោមព័ទ្ធ ពីសំណាក់ទាហាន និងកងកម្លាំងនានា ដល់ទៅ៦៧ដង និងការវាយប្រហារ
ប្រមាណជា៥២ដង ផ្សេងៗគ្នាផងដែរ។
វាក៏ត្រូវបានទទួលស្គាល់ថា គឺជាទីក្រុងដ៏ចំណាស់បំផុត របស់ពិភពលោកផងដែរ ដោយសារតែតំបន់ខ្លះ នៃទីក្រុងគឺជាផ្នែកនៃកន្លែង ដែលមានមនុស្សរស់នៅ កាលពីចន្លោះពី៤០០០ ទៅ៣០០០ឆ្នាំមុនគ្រិស្តសករាជ។
មានការប្រទាញប្រទង់គ្នា រវាងក្រុមអ្នកជាតិនិយមអ៊ីស្រាអ៊ែល ជាមួយនឹងអ្នកជាតិនិយមប៉ាលីស្ទីន ដែលបានធ្វើការបញ្ចេញយោបល់ ផ្សេងៗគ្នាដែលអះអាងថា ជនជាតិរបស់ខ្លួនជាម្ចាស់ដើម ដែលបានរស់នៅនៅក្នុងតំបន់នោះ តាំងពីយូរណាស់មកហើយ៕
ប្រែសម្រួល:ស៊ុនលី


