សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ដោយសំដៅទៅលើ គំនិតផ្តួចផ្តើមសេដ្ឋកិច្ចមួយ របស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរ ខ្សែសង្វាក់ផ្គត់ផ្គង់សកល នៅឆ្ងាយពីប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
នៅក្នុងការជួបជជែកតាមទូរស័ព្ទ នៅល្ងាចថ្ងៃព្រហស្បតិ៍ លោក Keith Krach អនុរដ្ឋលេខាធិការ សម្រាប់កំណើនសេដ្ឋកិច្ចថាមពល និងបរិស្ថានបានជជែក ជាមួយអនុរដ្ឋមន្រ្តី ក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lee Tae-ho អំពីបញ្ហាសេដ្ឋកិច្ចជាច្រើន រួមទាំងជំងឺកូវីដ-១៩ ដែលនឹងមកដល់ នាពេលខាងមុខ។
នៅក្នុងសេចក្តីអត្ថាធិប្បាយ បានផ្ញើទៅទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ថា កិច្ចប្រជុំកំពូលចំនួន៧ ដែលកូរ៉េខាងត្បូង ត្រូវបានគេអញ្ជើញឱ្យចូលរួម និងបណ្តាញវិបុលភាពសេដ្ឋកិច្ច។
ក្នុងនោះបានពិពណ៌នា EPN ថា ជាគំនិតផ្តួចផ្តើមមួយ ដើម្បីបង្រួបបង្រួមប្រទេស ក្រុមហ៊ុន និងក្រុមសង្គមស៊ីវិល នៅជុំវិញពិភពលោក លើមូលដ្ឋាននៃការជឿទុកចិត្ត។
លោក Keith Krach បានដឹកនាំគម្រោង ចំពេលមានការប្រកួតប្រជែង រវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងឡើង លើបញ្ហានានារាប់ចាប់ពីពាណិជ្ជកម្ម និងគណនេយ្យភាព ចំពោះវីរុសកូវីដ-១៩ រហូតដល់ជំងឺសេរីនៅហុងកុង៕ ដោយ៖ ឈូក បូរ៉ា

