ព្រឹត្តិការណ៍

សេដ្ឋកិច្ចកូរ៉េខាងជើង កំពុងមានស្ថិរភាពក្រោយ រលកកូវីដ១៩ដំបូង

បរទេស៖ ការផ្ទុះឆ្លងនៃមេរោគកូរ៉ូណា បានបង្កផលប៉ះពាល់មានកម្រិតលើសេដ្ឋកិច្ចកូរ៉េខាងជើង ប៉ុន្តែអាចធ្វើឲ្យប៉ះពាល់ដល់សហគ្រាសកម្មសិទ្ធិរដ្ឋ ក្នុងរយៈពេលវែង នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវលើការគ្រប់គ្រងហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង។ 

របាយការណ៍មួយពីវិទ្យាស្ថានស្ថិតក្រោមធនាគារ Hana Bank របស់កូរ៉េខាងត្បូង បាននិយាយប្រាប់ថាសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ធ្លាប់ត្រូវបានគេរំពឹងថា នឹងទទួលរងការដើរថយក្រោយធ្ងន់ធ្ងរ នៅដំណាក់កាលដំបូងនៃការផ្ទុះរាតត្បាតឆ្លងរបស់មេរោគកូរ៉ូណា។ ទីក្រុងព្យុងយ៉ាងស្ថិតក្រោមទណ្ឌកម្មធ្ងន់ធ្ងររួចស្រេចហើយ ដោយសារតែការអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ។ 

ចំណែកទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង NK Economy បានរាយការណ៍នៅថ្ងៃសុក្រនេះថា អ្នកសេដ្ឋកិច្ចនិងអ្នកវិភាគ ក្នុងពេលបច្ចុប្បន្ននេះ បាននិយាយថា មានភស្តុតាងដែលបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ហាក់មានស្ថិរភាព។ ក្រោយការបិទព្រំដែនស្ទើរតែទាំងស្រុងជាមួយចិន ជំនួញកូរ៉េខាងជើងជាមួយប្រទេសចិន គឺចំនួន៩០ភាគរយនៃចំនួនជំនួញសរុបរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top