ព្រឹត្តិការណ៍

គ្រឿងអលង្កា ដ៏កម្រ នៃសែរាជវង្សរុស្សី ដែលបាត់ខ្លួនតាំង តែពីឆ្នាំ១៩១៧ បង្ហាញខ្លួនសាជាថ្មី ក្នុងការដេញថ្លៃនៅស្វីស

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN កាលពី សប្តាហ៍កន្លមកនេះ បានឲ្យដឹងថា គ្រឿងអលង្កាដ៏មានតម្លៃ នៃសែរាជវង្ស របស់ប្រទេសរុស្សី ដែលត្រូវបានគេ លួចនិងរត់ពន្ធខុសច្បាប់ កាលពីឆ្នាំ១៩១៧ នោះបានបង្ហាញខ្លួនសាជាថ្មី ហើយនៅក្នុងការដាក់ ឲ្យដែលថ្លៃមួយនាសប្តាហ៍ ក្រោយក្នុងប្រទេសស្វីស ។

ត្បូងពេជ្យ ជាមួយនឹងពណ៍ ដ៏កម្រទឹកក្រូចលាយផ្កាឈូត ដែលមានទំហំដល់ទៅ២៥,៦២ការ៉ាត់ នឹងត្រូវបានគេរំពឹងទុកថា ដាក់ឲ្យដេញថ្លៃស្វែងរកម្ចាស់ថ្មី ជាមួយនឹងតម្លៃចាប់ផ្តើម ពី៣,៩លានដុល្លារអាមេរិក ទៅដល់៥,៩លានដុល្លារអាមេរិក ហើយកម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅ នៅក្នុងទីក្រុង Geneva នាថ្ងៃទី១០ខែវិច្ឆិកា នេះហើយ ។

គួរឲ្យដឹងដែរថាគ្រឿងអលង្កា ដ៏មានតម្លៃនេះគឺជាវត្ថុលំអ របស់ម្តាយមីងរបស់ព្រះមហាក្សត្រ អង្គចុងក្រោយ របស់ប្រទេសរុស្សី Nicholas II ដែលមានឈ្មោះថា Grand Duchess Maria Pavlovna ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top