សហរដ្ឋអាមេរិក កំពុងត្រូវបានវាយប្រហារ ដោយវីរុសកូវីដអូមីក្រុង ។ មិនតែប៉ុណ្ណោះ វីរុសនេះមិនត្រឹមឆ្លង ដល់មនុស្សទេ ប៉ុន្តែឆ្លងដល់ សត្វព្រៃថែមទៀតផង ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន Business Insider ។

សត្វព្រៃដែលកំពុងឆ្លងអូមីក្រុង ត្រូវបានគេរាយការណ៍មកថា ជាសត្វក្តាន់ កន្ទុយស ដែលមានវត្តមានជាង ១,៥លានក្បាលនៅក្នុងរដ្ឋ Pennsylvania។ សត្វក្តាន់ កន្ទុយស មានចំនួនសរុបជាង ៣០លានក្បាល នៅក្នុងសហរដ្ឋអាមេរិក ក្នុងពេលបច្ចុប្បន្ននេះ ។

មានការព្រួយបារម្ភ ពីហានិភ័យខ្ពស់ នៃការចម្លងវីរុសកូវីដអូមីក្រុង ពីសត្វក្តាន់កន្ទុយស មកកាន់មនុស្ស ឫ ពីសត្វនេះទៅកាន់សត្វដទៃផ្សេងទៀតផងដែរ។ អូមីក្រុងកំពុងធ្វើការ វាយលុកយ៉ាងខ្លាំង ទៅលើសត្វក្តាន់កន្ទុយស នៅក្នុងសហរដ្ឋអាមេរិក ៕
