សុខភាព និង ផ្លូវភេទ

រដូវមកយឺតប៉ុន្មានថ្ងៃ ទើបអាចពិនិត្យ ផ្ទៃពោះបាន?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេល ដែលអាចពិនិត្យដឹងថាអ្នកមានផ្ទៃពោះឬទេ។ តើមានអ្វីខ្លះទៅ?

ជាធម្មតា ពេលដែលអ្នកបាត់រដូវចំនួន១០ថ្ងៃ អ្នកអាចទិញប្រដាប់ពិនិត្យទឹកនោម មកពិនិត្យដឹងថា អ្នកមានផ្ទៃពោះឬទេហើយ។ 

ជាពិសេស ពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងកើតមានអាការៈចង់ក្អួត ហើយក៏មាននារីមួយចំនួន ក្រោយពេលមានផ្ទៃពោះ គឺចូលចិត្តញ៉ាំជូរ និងហិរផងដែរ។ 

ដូចនេះ បើអ្នកកើតមានអាការៈចង់ក្អួត ងងុយគេងខ្លាំង និងវិលមុខ អ្នកគួរតែប្រយ័ត្ន។ បើរដូវអ្នកហួស១អាទិត្យឡើងលើ ហើយមិនទាន់មកទៀត អ្នកអាចទៅមន្ទីរពេទ្យដើម្បីពិនិត្យបាន ព្រោះទៅពិនិត្យនៅមន្ទីរពេទ្យ អាចនឹងច្បាស់ជាងពិនិត្យខ្លួនឯង៕

​ប្រភព៖​ health.com.kh

Most Popular

To Top