សុខភាព និង ផ្លូវភេទ

លោក ត្រាំ យល់ព្រមបង្កើន អាយុស្របច្បាប់ អ្នកជក់បារីដល់ ២១ឆ្នាំ ចំពេលអ្នកស្លាប់ ដោយសារបារី អេឡិកត្រូនិកកើនដល់ ៤៧នាក់

បរទេស៖ តាមរយៈការចុះហត្ថលេខាលើ សេចក្តីស្នើច្បាប់ចំណាយ លើវិស័យការពារជាតិចំនួន ៧៣៨ ពាន់លានដុល្លារកាលពី ថ្ងៃសុក្រ លោកប្រធានាធិបតី ដូណាល់ត្រាំ បានបង្កើនអាយុស្របច្បាប់ សម្រាប់ការជក់បារីរហូតដល់ ២១ឆ្នាំ ទូទាំងប្រទេសផងដែរ ច្បាប់ថ្មីនេះរួមមាន បារី និងបារីអេឡិចត្រូនិច។

យោងតាមសារព័ត៌មាន NEW YORK POST ចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការតម្លើងអាយុនៃការជក់បារី គឺមានការគាំទ្រពីសំណាក់ គណបក្សទាំងពីរ នៅក្នុងព្រឹទ្ធសភា ហើយនឹងសហអ្នកនិពន្ធដោយអ្នកប្រជាធិបតេយ្យលោក Brian Schatz និងលោក Dick Durbin និងលោក Mitt Romney មកពីគណបក្សសាធារណរដ្ឋ និងលោក Todd Young ។

បច្ចុប្បន្ននេះ ហត្ថលេខារបស់លោក ដូណាល់ ត្រាំ គឺស្ថិតនៅលើសសេចក្តីស្នើច្បាប់ រដ្ឋបាលចំណីអាហារនិងឱសថ មានរយៈពេល ១៨០ ថ្ងៃដើម្បីធ្វើបច្ចុប្បន្នភាព បទបញ្ញត្តិរបស់ខ្លួនហើយតម្រូវការអាយុថ្មី នឹងចូលជាធរមាន ៩០ ថ្ងៃក្រោយមក។ នេះបើតាម សារព័ត៌មាន ABC News ចេញផ្សាយ។

រដ្ឋចំនួន ១៩ រួមទាំងញូវយ៉ក ផងដែរ បានបង្កើនអាយុសម្រាប់ អ្នកជក់បារីរួចទៅហើយរហូតដល់ ២១ ឆ្នាំ។ នេះបើយោងតាមយុទ្ធនាការ សម្រាប់កុមារគ្មានថ្នាំជក់។

វិធានការនេះកើតឡើង នៅពេលដែលសមាជិក សភាព្យាយាម ដោះស្រាយការរីករាលដាល នៃការឆ្លងរាលដាល ទូទាំងប្រទេសក្នុង ចំណោមយុវជននិងចំនួនកើនឡើង នៃការស្លាប់ទាក់ទងការជក់បារី អេឡិកត្រូនិក ដែលថ្មីៗនេះអ្នកស្លាប់ បានឈានដល់ ៤៧ នាក់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top