សុខភាព និង ផ្លូវភេទ

បុរសមើលរឿងសិចច្រើន ប្រឈមនឹងការកើតជំងឺងាប់លិង្គ នៅពេលរួមភេទជាមួយដៃគូ

ដាណឺម៉ា៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា បុរសដែលចូលចិត្ត មើលរឿងសិចច្រើន ទំនងជាទទួលរងនូវការងាប់លិង្គ ហើយមួយភាគបី ទទួលបានការចាប់អារម្មណ៍ ពីការមើលភាពយន្តមនុស្ស​ច្រើនជាងពេលរួមភេទខ្លួនឯង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការស្រាវជ្រាវបន្តថា ការស្តីបន្ទោស កំពុងត្រូវបានចង្អុលបង្ហាញ យ៉ាងងាយស្រួល ក្នុងការចូលមើលខ្សែភាពយន្តសិច មនុស្សពេញវ័យដែលគួរឲ្យស្អប់ខ្ពើមនោះ ចំពោះបុរស ពួកគេមិនត្រូវបានដាស់តឿន នៅពេលរួមភេទជាមួយគ្នាឡើយ។ ការសិក្សាមួយបានវាយតម្លៃ ពីទម្លាប់សិចរបស់បុរស នៅដាណឺម៉ាក និងបែលហ្ស៊ិក ហើយប្រៀបធៀប វាជាមួយទម្លាប់ផ្លូវភេទរបស់ពួកគេ។

ពួកគេបានរកឃើញថា ជាងមួយភាគបីនៃបុរស (៣៥ ភាគរយ) មានការរំញោចខ្លាំង ដោយការមើលមនុស្សផ្សេងទៀត រួមភេទនៅលើកញ្ចក់អេក្រង់ ជាងពួកគេកំពុងរួមភេទទៅវិញ។ ក្រុមអ្នកស្រាវជ្រាវ បានស្នើឲ្យមនុស្ស ៣,២៦៧ នាក់មានអាយុលើសពី ១៦ ឆ្នាំនៅបែលហ្ស៊ិក និងដាណឺម៉ាក ឆ្លើយសំណួរចំនួន ១១៨ ទាក់ទង នឹងការសម្រេចកាមដោយខ្លួនឯង ភាពញឹកញាប់ នៃការមើលរឿងអាសអាភាស និងសកម្មភាពផ្លូវភេទ។

អ្នកដឹកនាំសាស្រ្តាចារ្យ Gunter de Win បាននិយាយថា មានទំនាក់ទំនង គួរឲ្យកត់សម្គាល់ រវាងការចំណាយពេលមើលសិច និងបង្កើនការលំបាក ជាមួយនឹងមុខងារងាប់លិង្គ ជាមួយដៃគូ។ កម្រងសំណួរ ក៏បានរកឃើញថា ៩០ ភាគរយនៃបុរសឆ្លងកាត់ ទៅផ្នែកមានភាពច្របូកច្របល់បំផុត នៃខ្សែភាពយន្ដមនុស្សពេញវ័យ នៅពេលធ្វើការថតម្នាក់ឯង៕ ដោយ៖លី ភីលីព

Most Popular

To Top