សុខភាព និង ផ្លូវភេទ

ព្រះរាជាអារ៉ាប៊ី សាអូឌីត ត្រូវបានក្រុមគ្រូពេទ្យវះកាត់ ថង់ទឹកប្រមាត់ ចេញដោយទទួល បានជោគជ័យទាំងស្រុង

រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ព្រះរាជារបស់ ប្រទេសអារ៉ាប៊ី សាអូឌីត ព្រះបាទ Salman bin Abdulaziz Al Saud ត្រូវបានទទួលការវះកាត់ យកថង់ទឹកប្រមាត់ចេញដោយទទួលបានជោគជ័យទាំងស្រុង ។

ទីភ្នាក់ងារព័ត៌មាន Saudi Press Agency បានឲ្យដឹងតាមរយៈការដកស្រង់ចេញពីសេចក្តីថ្លែងការន៍មួយរបស់តុលាការភូមិន្ទថា ការវះកាត់នេះបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យ King Faisal Specialist Hospital នៅរដ្ឋធានី រីយ៉ាដ ។

ព្រះរាជា នឹងត្រូវចំណាយពេលដើម្បីសម្រាកពិនិត្យតាមដានអាការៈព្រះរោគតាមការណែនំាពីក្រុមគ្រូពេទ្យ ។ នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ដូច្នេះ ។

កាលពីថ្ងៃចន្ទ តុលាការភូមិន្ទបានប្រកាសថា ព្រះរាជាអារ៉ាប៊ី សាអូឌីត ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យមើលទៅលើថង់ទឹកប្រមាត់ ដែលនឹងត្រូវវះកាត់ចេញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top