សុខភាព និង ផ្លូវភេទ

ដំបូងបង្អស់លើលោក! វះកាត់យកបេះដូងសត្វជ្រូក ដាក់ជំនួសឱ្យបេះដូងមនុស្ស បានដោយជោគជ័យ

ការវះកាត់ យកបេះដូងសត្វជ្រូក មកដាក់ក្នុងខ្លួនមនុស្ស ទទួលបានជោគជ័យ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ នៅថ្ងៃទី​១១ ខែមករា ឆ្នាំ២០២២។

នេះជាករណីដំបូងហើយ ដែលការយកបេះដូងរបស់សត្វ មកដាក់ជំនួសឱ្យបេះដូងរបស់មនុស្ស ហើយថែមទាំងទទួលបានជោគជ័យទៀតផង។ អ្នកជំងឺមានឈ្មោះ David Bennett ត្រូវរស់ពឹងលើម៉ាសុីនជំនួយជីវិត អស់ជាច្រើនខែមកហើយ។ ដោយបេះដូងរបស់បុរសរូបនេះបានខូច ហើយត្រូវធ្វើការវះកាត់ប្តូរដាក់បេះដូងថ្មី។

បន្ទាប់ពីធ្វើការវះកាត់បានជោគជ័យហើយ ក្រុមអ្នកជំនាញរបស់អាមេរិក បានឱ្យដឹងថានេះ ជាការបើកផ្លូវមួយសម្រាប់អ្នកជំងឺដទៃទៀត ដែលត្រូវការវះកាត់ប្តូរបេះដូង នៅពេលអនាគត៕

Most Popular

To Top