សុខភាព និង ផ្លូវភេទ

អ្នកជំងឺមហារីក ក្រពេញទីរ៉ូអ៊ីត ៦នាក់សម្រេចចិត្តប្តឹង TEPCO ជុំវិញវិទ្យុសកម្ម Fukushima

តូក្យូ៖មនុស្ស ៦នាក់ជាកុមារ រស់នៅទីក្រុង Fukushima ដែលស្ថិតពេលមានគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ ២0១១ ហើយចាប់តាំងពីកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត បានដាក់ពាក្យប្តឹងទាមទារសំណងថ្លៃសេវាសម្រាប់ជំងឺ របស់ពួកគេ ដោយពួកគេនិយាយថា ត្រូវបានបង្កឡើងដោយវិទ្យុសកម្មដ៏ធំយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

ដើមបណ្តឹងឥឡូវនេះមានអាយុពី ១៧ ទៅ ២៧ ឆ្នាំកំពុងទាមទារប្រាក់សរុបចំនួន៦១៦ លានយ៉េនពីក្រុមហ៊ុន Tokyo Electric Power Company Holdings ដែលដំណើរការរោងចក្រនុយក្លេអ៊ែរ Fukushima ។ ម្នាក់ក្នុងចំនោមពួកគេជាស្ត្រីមានអាយុ ២0 ឆ្នាំបាននិយាយថា នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកាលឆ្នាំ ២0១៦ ហើយចាប់តាំងពីពេលនោះមកត្រូវផ្លាស់ប្តូរការងារដើម្បីផ្តល់អាទិភាពដល់សុខភាពរបស់នាង។ នាងបានត្អូញត្អែរពីការរើសអើងប្រឆាំងនឹងអ្នកជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។

នាងបានបន្តថា ខ្ញុំមិនអាចប្រាប់នរណាម្នាក់អំពីជំងឺមហារីករបស់ខ្ញុំ បានទេព្រោះខ្ញុំខ្លាចមានការរើសអើង ប៉ុន្តែខ្ញុំបានសម្រេចចិត្តចេញមុខប្រាប់ការពិតដោយសង្ឃឹមថានឹងធ្វើឲ្យស្ថានភាពប្រសើរឡើងសម្រាប់មនុស្សជិត ៣00 នាក់ផ្សេងទៀតដែលរងទុក្ខដូចពួកយើង។
មេធាវីរបស់ពួកគេបាននិយាយថា វាគឺជាបណ្តឹងក្រុមដំបូងនៅក្នុងប្រទេសជប៉ុន ដែលប្តឹងដោយអ្នកស្រុក Fukushima ជុំវិញបញ្ហាសុខភាពទាក់ទងនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរកាលពី ១១ ឆ្នាំមុន៕

Most Popular

To Top