សុខភាព និង ផ្លូវភេទ

មិនគួរញ៉ាំ អាហារទាំងនេះ នៅពេលអ្នកឈឺ

នៅពេលដែលរាងកាយអស់កម្លាំង ឬឈឺ អ្នកគួរតែព្យាយាមទទួលទានអាហារ និងទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីជួយឲ្យរាងកាយ ឆាប់ជាសះស្បើយឡើងវិញ។

ក៏ប៉ុន្តែមានអាហារមួយចំនួន អ្នកមិនគួរទទួលទាននៅពេល កំពុងមានជំងឺនោះឡើយ ជាពិសេសអ្នកដែលមានជំងឺផ្តាសាយ ក្អក ឈឺបំពង់ក ឬមានបញ្ហាក្រពះ…. ព្រោះវាអាចបណ្តោលឲ្យជំងឺ កាន់តែមានសភាពធ្ងន់ធ្ងរលើសដើម។

ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែ ជៀសវាងនៅពេលមានជំងឺ៖

កាហ្វេ
អ្នកមិនគួរផឹកកាហ្វេ នៅពេលមានជំងឺណាមួយនោះទេ ជាពិសេសអ្នកដែលមានបញ្ហាក្រពះ។ មូលហេតុដោយសារតែកាហ្វេ មានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាថ្នាំបញ្ចុះទឹកនោម ដូច្នេះវាអាចធ្វើឲ្យអ្នកនោមច្រើន និងធ្វើឲ្យអ្នកខ្សោះជាតិទឹក។

លើសពីនេះទៅទៀត ជាតិកាហ្វេអ៊ីន អាចជំរុញសាច់ដុំ ក្នុងបំពង់រំលាយអាហារ ហើយធ្វើឲ្យអ្នករាគរូសកាន់តែខ្លាំង។

ទឹកក្រូចច្របាច់
អ្នកមិនគួរទទួលទានទឹកក្រូចច្របាច់ នៅពេលដែលមានជំងឺក្អក ឬឈឺបំពង់កនោះទេ ព្រោះទឹកក្រូចមានជាតិអាស៊ីត ដែលអាចធ្វើឲ្យរលាកភ្នាសនៃបំពង់ក បង្កឲ្យមានបញ្ហារបួស និងឈឺបំពង់ក។

អាហារផ្អែម
អ្នកដែលមានជំងឺផ្សេងៗ មិនគួរទទួលទានអាហារ ដែលមានរសជាតិផ្អែមខ្លាំងនោះទេ ជាពិសេសប្រសិនបើអ្នកមានបញ្ហាក្រពះ។ នេះក៏ដោយសារតែជាតិស្ករចម្រាញ់ នៅក្នុងអាហារ អាចទប់ស្កាត់ជាបណ្តោះអាសន្ន នូវកោសិកាឈាមសប្រឆាំងនឹងបាក់តេរី។

ការសិក្សាបានបង្ហាញថា ប៉ុន្មានម៉ោងក្រោយពេលញ៉ាំអាហារផ្អែមៗ ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងមិនសូវមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងជាមួយ នឹងបាក់តេរី ដែលបណ្តោលឲ្យអ្នកឈឺកាន់តែខ្លាំង។

ភេសជ្ជ:ប៉ូវកម្លាំង
នៅពេលដែលអ្នកកំពុងតែ មានជំងឺណាមួយ ជាពិសេសជំងឺក្រពះ អ្នកពុំគួរទទួទានភេសជ្ជ:ប៉ូវកម្លាំងនោះទេ។ មូលហេតុធំ ដោយសារតែភេសជ្ជ:ប៉ូវកម្លាំង មានផ្ទុកជាតិកាហ្វេអ៊ីន ដែលបណ្តោលឲ្យរាងកាយ បាត់បង់ជាតិទឹក ហើយប្រព័ន្ធភាពស៊ាំចុះខ្សោយ មិនអាចទប់ទល់ជាមួយនឹងជំងឺបានឡើយ។
លើសពីនេះទៅទៀត ជាតិស្ករសប្បនិម្មិតនៅក្នុង ភេសជ្ជ:ទាំងអស់នោះ ប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយ ដែលធ្វើឲ្យអ្នកចុកមួលក្នុងក្រពះ និងរាគរូស។

គ្រឿងស្រវឹង
ជាតិអាល់កុលក៏ មានផ្ទុកជាតិកាហ្វេអ៊ីន ដែលធ្វើឲ្យអ្នកខ្វះជាតិទឹកកាន់តែធ្ងន់ធ្ងរ ហើយមិនត្រូវបានណែនាំ ឲ្យអ្នកជំងឺណាមួយទទួលទាននោះឡើយ ជាពិសេសអ្នកមានជំងឺក្រពះ។ លើសពីនេះទៅទៀត ការសេពគ្រឿងស្រវឹងអាច បង្កើនប្រព័ន្ធរំលាយអាហារ ដែលអាចបណ្តោលរលាក ឬរាគ។

អាហារសម្បូរជាតិខ្លាញ់
អាហារដែលសម្បូរជាតិខ្លាញ់ច្រើន ប្រព័ន្ធរំលាយអាហារត្រូវ ដំណើរការច្រើនម៉ោង ដើម្បីធ្វើការរំលាយ ហើយវាអាចធ្វើឲ្យអ្នកមាន អារម្មណ៍ចង់ក្អួត និងឡើងជាតិអាស៊ីតក្នុងក្រពះ។

លើសពីនេះទៅទៀត វាអាចបណ្តោលឲ្យឈឺចាប់ដុំ នៅក្នុងពោះវៀន ដែលបណ្តោលឲ្យអ្នករាគរូសកាន់តែធ្ងន់ធ្ងរ ដូច្នេះអ្នកមិនគួរទទួលទាន អាហារសម្បូរខ្លាញ់នោះឡើយ ពេលកំពុងមានជំងឺក្រពះ។

អាហារហិរ
អាហារហិរ មិនត្រូវបានផ្តល់អនុសាសន៍ នៅពេលដែលអ្នកមានជំងឺ ផ្តាសាយហៀរសំបោរនោះទេ។ អាហារហិរមានផ្ទុកសារធាតុ capsaicin ដែលរួមចំណែកធ្វើឲ្យអ្នកតឹងចម្រុះ និងហៀរសំបោរ។ ដូច្នេះប្រសិនបើអ្នកកំពុងតែ ផ្តាសាយហៀរសំបោរ គួរជៀសវាងអាហារហិរទាំងអស់ ព្រោះវានឹងធ្វើឲ្យស្ថានភាព នៃជំងឺកាន់តែអាក្រក់ ៕

Most Popular

To Top