សុខភាព និង ផ្លូវភេទ

របបអាហារជំនាញ ក្នុងការលាងសម្អាតជាតិពុល ក្នុងខ្លួនបែបធម្មជាតិ

គ្រប់ពេលអ្នកញ៉ាំអាហារ ថ្លើម មានតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ចេញជាតិពុល ពីក្នុងរាងកាយមកក្រៅ។ យ៉ាងណាមិញ ការញ៉ាំអាហារ និងមានមេរោគ ឬមិនស្អាត អាចធ្វើឲ្យថ្លើម ប្រឈមនឹងជំងឺបាន។

ដូច្នេះ មុននឹងញ៉ាំអ្វីមួយ អ្នកគួរតែគិតគូរឲ្យបានច្រើនសិន។ ដូច្នេះ យើងខ្ញុំសូមណែនាំ របបអាហារបែបជំនាញមួយចំនួន ដែលអាចជួយដល់ការសម្អាត ជាតិពុលពីក្នុងថ្លើមតាមបែបធម្មជាតិ។

• ញ៉ាំបន្លែ និងផ្លែឈើស្រស់
ចូរញ៉ាំអាហារទាំងឡាយណា ដែលសម្បូរទៅដោយជាតិសរសៃ និងអង់ទីអុកស៊ីដង់ដែលអាចជួយ ច្រោះជាតិពុលចេញពីរាងកាយ ហើយជំនួយដល់មុខងារថ្លើមទៀត។

ផ្លែប៉ោម ការ៉ុត និងបន្លែពណ៌បៃតង សុទ្ធតែជាអាហារត្រឹមត្រូវ និងទាមទារឲ្យញ៉ាំជាទៀងទាត់ ដើម្បីបង្ការជំងឺថ្លើម។ ការ៉ុត មានវីតាមីន B2។

ចំពោះខ្ទឹមសវិញមានជាតិ សេឡេញ៉ូម និងមានតួនាទីដ៏សំខាន់ ក្នុងការច្រោះជាតិពុលពីក្នុងថ្លើម។

• ប្រើប្រេងអូលីវធ្វើម្ហូប
ប្រេងអូលីវ នឹងជួយឲ្យអ្នកញ៉ាំអាហារឆ្អែតបានយូរ និងការពារមិនឲ្យធាត់ជ្រុលបាន។

យ៉ាងណាមិញ វាក៏ជួយកាត់បន្ថយការឃ្លានរបស់ផ្អែម និងផ្ទុកទៅដោយ អូមេហ្គាបីដែលជាខ្លាញ់ដ៏ល្អបំផុត សម្រាប់សុខភាព ក្នុងការកាត់បន្ថយការប្រឈមជំងឺថ្លើម។ ដូច្នេះហើយ ថ្លើម នឹងត្រូវបានការការយ៉ាងល្អ។

• ញ៉ាំបន្លែឲ្យបានច្រើន
បន្លែពណ៌ប្រភេទស្លឹក គឺជាអាហារដ៏ល្អសម្រាប់សុខភាពថ្លើម។ បន្លែទាំងនោះមានដូចជា ស្ពៃក្តោប ផ្កាខាត់ណា និងប្រូខូលី ដែលសុទ្ធសឹងតែមានជាតិស្ពាន់ធ័រខ្ពស់ និងជួយដល់ការច្រោះជាតិពុល ព្រមទាំងបង្ការការខូចថ្លើមបានទៀត។

• កុំភ្លេចរមៀតឲ្យសោះ
រមៀត មានសាធាតុប្រឆាំងការរលាក និងអង់ទីអុកស៊ីដង់ ដែលជំនួយដល់ការច្រោះជាតិពុលពីក្នុងខ្លួន កុំឲ្យថ្លើមខូច។ វាក៏ជួយការពារថ្លើម ពីការប៉ះពាល់នៃការញ៉ាំខ្លាញ់ មិនផ្តល់សុខភាព និងការញ៉ាំគ្រឿងស្រវឹងច្រើនដែរ។

វត្តមានរបស់សារធាតុ Curcuminoids នឹងកាត់បន្ថយការខូចខាត ដោយសារតែកូឡេស្តេរ៉ុលច្រើន និងបង្ការជំងឺថ្លើម ដែលបង្កឡើងដោយគ្រឿងស្រវឹងទៀត។

• ចាប់ផ្តើមថ្ងៃថ្មី ជាមួយទឹកក្រូចឆ្មារ ឬតែបៃតង
ភេសជ្ជៈទាំងពីរប្រភេទនេះល្អខ្លាំងណាស់ ក្នុងការការពារសុខភាពថ្លើម។ អង់ទីអុកស៊ីដង់ និងសារធាតុ Polyphenols ក្នុងតែបៃតងជួយការពារការរលាករបស់ថ្លើម និងវត្តមានវីតាមីន C ក្នុងទឹកក្រូចឆ្មារ នឹងជួយដល់ការច្រោះជាតិពុលពីក្នុងខ្លួន។

Most Popular

To Top