សុខភាព និង ផ្លូវភេទ

អំបិល ម្រេច និងក្រូចឆ្មា អាចព្យាលជំងឺ ៦មុខ មានប្រសិទ្ធិភាពជាង ថ្នាំពេទ្យទៅទៀត

អំបិល ម្រេច និង ក្រូចឆ្មា មិនមែនត្រឹមតែជាគ្រឿងផ្សំសម្រាប់ជួយឲ្យ អាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ពួកវាក៏ជាឱសថដ៏ល្អបំផុតផងដែរ។ ជាពិសេស មនុស្សជាច្រើនសុទ្ធតែបានដឹង នឹងកំពុងតែប្រើប្រាស់គ្រឿងផ្សំទាំងនេះ សម្រាប់ព្យាបាលជំងឺផ្សេងៗ ក៏ព្រោះតែប្រសិទ្ធិភាពគ្មានគូប្រៀបរបស់វា។

ខាងក្រោមនេះ គឺជាអាការ:ជំងឺមួយចំនួន ដែលអាចព្យាបាលឲ្យជាបាន ដោយប្រើ ម្រេច អំបិល និងក្រូចឆ្មា៖

ឈឺក
ដើម្បីកម្ចាត់បញ្ហាឈឺក អ្នកត្រូវលាយ ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ, ម្រេច ១ស្លាបព្រាកាហ្វេ, អំបិល ១ស្លាបព្រាកាហ្វេ ទៅក្នុងកែវទឹកក្តៅឧណ្ឌៗ។ ខ្ពុរមាត់របស់អ្នកពីរបីដងជារៀងរាល់ថ្ងៃ ដើម្បីបំបាត់ការឈឺបំពងករ និងក្អក។

សម្រកទម្ងន់
ក្នុងការសម្រក់ទម្ងន់អ្នកត្រូវផ្សំ ម្រេចមួយភាគបួនក្នុងមួយស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ, ទឹកឃ្មុំមួយស្លាបព្រាបាយ ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ ប្រសិនបើអ្នកចង់បង្កើនល្បឿនរំលាយអហារ។ សារជាតិសំខាន់ៗនៅក្នុងក្រូចឆ្មា អាចទប់ស្កាត់ការឡើងទម្ងន់ និងបង្កើនអាំងស៊ុយលីនជំនួស ដោយការដុតបំផ្លាញ់កាឡូរី។

ចង់ក្អួតចង្អោរ
អាការ:ឈឺក្រពះអាចបំបាត់ ដោយសារប្រើម្រេច ខណ:ដែលក្លិនក្រូចឆ្មាអាច បញ្ឈប់អាការ:ចង់ក្អួតបាន។ លាយទឹកក្រូចឆ្មាស្រស់មួយស្លាបព្រាបាយ ជាមួយនឹងម្រេចមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ។ ចាប់ផ្តើមញ៉ាំតិចៗរហូតទាល់តែ អ្នកមានអារម្មណ៍ប្រសើរជាងមុន។

ឈាមច្រមុះ
គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែផ្សើមទឹកក្រូចឆ្មាតិចៗ នៅលើសំលីកប្បាស ហើយដាក់វាចូលទៅក្នុងរន្ធច្រមុះ រហូតដល់ឈាមឈប់ហូរមក។

ជំងឺផ្កាសាយ
ប្រសិនបើអ្នកចង់បំបាត់អាការ:ផ្កាសាយ សូមច្របាច់ក្រូចឆ្មាមួយចំហៀង ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយពែង។ តែមុននឹងបរិភោគ សូមដាក់ត្រាំសំបកក្រូចឆ្មាចំនួន ១០នាទី ហើយបន្ថែមទឹកឃ្មុំមួយស្លាបព្រាទៀត។ បន្ទាប់មករបិភោគតាមសម្រួល រហូតដល់អ្នកមានអារម្មណ៍ធូរស្រាល។

កម្ចាត់គ្រួសក្នុងថង់ប្រមាត់
ក្រួសក្នុងថង់ប្រមាត់អាចរារាំង ដល់ប្រព័ន្ធរំលាយអាហារ និងមានការឈឺចាប់ខ្លាំងណាស់។ ជាធម្មតាគេត្រូវធ្វើការវះកាត់ ដើម្បីយកចេញ។
ជាមួយគ្នានេះផងដែរ មានមនុស្សជាច្រើនបាន ព្យាបាលបញ្ហានេះដោយប្រើ ប្រេងអូលីវបីស្លាបព្រា, ក្រូចឆ្មាមួយស្លាបព្រា និងម្រេចមួយស្លាបព្រា លាយបញ្ចូលគ្នារួចបរិភោគរាល់ថ្ងៃ៕

Most Popular

To Top