សុខភាព និង ផ្លូវភេទ

វីធីបំបាត់ ក្លិនខ្លួនងាយៗ

១- ជៀសវៀងទទួលទានអាហារ ណាដែលមានក្លិនឆួលៈ
មើមខ្ទឹមស និងខ្ទឹមបារាំង សម្បូរទៅដោយជាតិស៊ុលហ្វីដ (Sulfide)។ ក្រោយពេលទទួលទានរួចហើយ ក៏ត្រូវពោះវៀនស្រូបយកអស់ ហើយឆ្លងតាមរយៈប្រព័ន្ធឈាម ក៏បញ្ជួនទៅដល់សួតទើប បញ្ចេញមកក្រៅរាងកាយវិញ ក៏បង្កើតបានជាក្លិនមាត់ស្អុយ។ ម៉្យាងវិញទៀត ចំពោះចំណីអាហារដែលមានជាតិ ហិរ ដូចជាម្ទេស ខ្ញី បារី និងសុរា ងាយនឹងបង្កើតការបញ្ចេញញើស ហើយក៏បង្កើនបាននូវក្លិនខ្លួនអាក្រក់។

២- គួរទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើនៈ
ចំពោះចំណីអាហារដែលមានរសជាតិឆួល និងមានជាតិខ្លាញ់ច្រើន គឺបណ្តាលឲ្យប្រព័ន្ធរំលាយអាហារ ដំនើរការមិនបានស្រួល ព្រមទាំងមានក្លិនមាត់មិនល្អទៀតផង។ដូច្នេះ អ្នកគួរតែទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើន ព្រោះវាអាចជួយសម្រួលការបត់ជើងធំ។ មួយវិញទៀត នៅក្នុងបន្លែនិងផ្លែឈើស្រស់ សម្បូរទៅដោយជីវជាតិ A និងC ដែលអាចការពារកុំឲ្យកើត មានជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិនឲ្យមានក្លិនស្អុយមាត់ទៀតផង។ មនុស្សយើង កាលណាមានកង្វះខាតសារធាតុស័ង្កសី អាចជះផលអាក្រក់ដល់សមត្ថភាព នៃការបញ្ចេញជាតិពុលពីក្នុងរាងកាយ ដឡែជាហេតុធ្វើឲ្យមានក្លិនអាក្រក់។ ដូច្នេះលោកអ្នកអាចទទួលទានសាច់គោ ឬពងមាន់ដើម្បីជួយប៉ូវបន្ថែម។

៣- ក្នុងមួយថ្ងៃទទួលទានទឹកឲ្យបាន៨កែវៈ
ទឹកមាត់ ឬកំហាកអាចនាំមេរោគចេញពីក្រអូមមាត់។ ការបន្ថយទម្ងន់ ការទទួលទានសុរា និង ជំងឺផ្តាសាយ អាចបណ្តាលឲ្យស្ងួតបំពង់ក និងមានក្លិនមាត់។ ដូច្នេះ អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន (មួយថ្ងៃ៨កែវ ឬទំពារស្ករកៅស៊ូ ដើម្បីធ្វើឲ្យទឹកមាត់រអិល និងក្រអូមមាត់មានក្លិនប្រសើរឡើង។

Most Popular

To Top