សុខភាព និង ផ្លូវភេទ

ទឹកដោះគោ ជាប្រភពនៃប្រូតេអ៊ីន

វ៉ាស៊ីនតោនៈ អ្នកជំនាញខាងផ្នែកសុខភាព ជនជាតិអាមេរិនិយាយថា អ្នកមិនទទួលទានសាច់រាប់លាននាក់ បានងាកទៅទទូលទានទឹកដោះគោ ដែលវាជាប្រភពនៃប្រូតេអ៊ីន កាល់ស្សូម និង វីតាមីន B12។។

លោក Carolyn O’Neil បាននិយាយថា របបអាហារសម្រាប់អ្នកតមសាច់ អាចជារបបអាហារដែលនាំមកនូវសុខភាពល្អ ព្រមទាំងមានសារជាតិបំរុង គ្រប់គ្រាន់សម្រាប់រាងកាយ ក៏ប៉ុន្តែអ្នកទាំងនោះគួរតែយកចិត្តទុក ដាក់ទៅលើអាហារដែលផ្ទុក ទៅដោយសារជាតិប្រូតេអ៊ីន ដែក កាល់ស្យូម ស័ង្កសី និងវីតាមីន B12 នៅក្នុងរបបអាហាររបស់ពួកគេ ដែលសារជាតិបំរុងទាំងនេះ ភាគច្រើនមាននៅក្នុងសាច់ ។

យុវវ័យប្រហែល ៥ភាគរយនៃសហរដ្ឋអាមេរិក បានហៅខ្លូនគេថាជាអ្នកបួស។ ម្យ៉ាងវិញទៀត ក្នុងខណៈពេលដែលពួកគេ មិនទទួលទានសាច់សត្វ ពួកគេត្រូវការទឹកដោះគោ ដែលផ្ទុសារជាតិប្រួតេអ៊ីនខ្ពស់ជាងស៊ុត។

ជាមួយគ្នានេះដែរ គ្មានអ្វីប្រសើរជាងទឹកដោះគោ ឡើយសម្រាប់អ្នកដែលមិនទទួលទាន សាច់នៅក្នុងរបបអាហាររបស់ពួកគេ។ មិនតែប៉ុណ្ណោះ វាមានអត្ថប្រយោជន៏ច្រើនខ្លាំង ជាងភេសជ្ជៈដទៃទៀត។

Most Popular

To Top