សុខភាព និង ផ្លូវភេទ

អ្នកវិទ្យាសាស្ត្រ បង្ហាញជំហានថ្មីដ៏សំខាន់ នៃការស្វែងរកការព្យាបាល សម្រាប់ជំងឺសរសៃប្រសាទម៉ូទ័រ

អង់គ្លេស៖ អ្នកវិទ្យាសាស្ត្របង្ហាញពីមនុស្សប្រហែល ៥,០០០នាក់ត្រូវបានគេគិតថា កំពុងរស់នៅជាមួយជំងឺសរសៃប្រសាទម៉ូទ័រ “Motor Neurone” នៅទូទាំងចក្រភពអង់គ្លេស ហើយអាយុពួកគេសង្ឃឹមរស់ជាមធ្យមតែប៉ុណ្ណោះ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញាប្រហែល ៣ ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

អ្នកស្រាវជ្រាវជឿថា ពួកគេបានរកឃើញការព្យាបាលសក្តានុពលថ្មី គួរឲ្យរំភើបសម្រាប់ជំងឺសរសៃប្រសាទម៉ូទ័រ (MND) ជាមួយនឹងថ្នាំប្រើជាទូទៅសម្រាប់ការព្យាបាល សុខភាពផ្សេងទៀត។ MND គឺជាក្រុមនៃជំងឺដ៏កម្រ ដែលបំផ្លាញកោសិកាហៅថា “ណឺរ៉ូនម៉ូទ័រ” ហើយធ្វើឲ្យអ្នកជំងឺបាត់បង់មុខងារ នៃសាច់ដុំរបស់ពួកគេ។

ការព្យាបាលអាចពន្យឺតការវិវត្ត នៃជំងឺខ្វិនដែលទាក់ទងនឹង MND ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានបោះជំហានសំខាន់មួយជាមួយនឹងថ្នាំប្រើបច្ចុប្បន្ន ដើម្បីព្យាបាលក្រពេញប្រូស្តាតរីកធំ និងសម្ពាធឈាមខ្ពស់។ ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Edinburgh បានបង្ហាញថាថ្នាំ terazosin ការពារប្រឆាំងនឹងការស្លាប់របស់ណឺរ៉ូនម៉ូទ័រ នៅក្នុងគំរូសត្វសេះបង្កង់ កណ្តុរ និងកោសិកាដើមដោយបង្កើនការការពារថាមពល។

ជាមួយនឹងដៃគូនៅសាកលវិទ្យាល័យ Oxford អ្នកជំនាញចង់កំណត់ថាតើថ្នាំនេះ ក៏អាចការពារកោសិកាសរសៃប្រសាទពី MND ផងដែរ។ វេជ្ជបណ្ឌិត Helena Chaytow អ្នកស្រាវជ្រាវក្រោយបណ្ឌិតជាន់ខ្ពស់ នៅមជ្ឈមណ្ឌល Euan MacDonald នៃសាកលវិទ្យាល័យ Edinburgh និងជាអ្នកស្រាវជ្រាវដំបូង នៃការស្រាវជ្រាវបាននិយាយថា ការងាររបស់យើងបង្ហាញថា terazosin គឺជាការការពារការស្លាប់កោសិកាសរសៃប្រសាទ ក្នុងទម្រង់ជាច្រើននៃ MND ដែលធ្វើឲ្យវាក្លាយជាការព្យាបាល សក្តានុពលថ្មីគួរឲ្យរំភើប៕

Most Popular

To Top