សុខភាព និង ផ្លូវភេទ

ការសិក្សា៖ ស្ត្រីដែលទទួលទានបួស ឬទទួលទានបន្លែ ទំនងជាអាចបាក់ឆ្អឹងត្រគាក

អង់គ្លេស៖ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកបួសជាស្ត្រីមើលឃើញថា ហានិភ័យនៃការបាក់ឆ្អឹងត្រគាកកើនឡើង ៣៣ភាគរយបើប្រៀបធៀបទៅនឹងអ្នកទទួលទានសាច់ ដោយពួកគេបាននិយាយថា ហេតុផលអាចកើតមាន សម្រាប់បញ្ហានេះអាចជារបបអាហារបួស ដោយសារសារធាតុចិញ្ចឹមតិច ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពឆ្អឹង និងសាច់ដុំយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

នេះបើយោងតាមការសិក្សាថ្មីមួយ បាននិយាយថា ស្ត្រីដែលធ្វើតាមរបបអាហារបួសទំនងជា នឹងបាក់ឆ្អឹងត្រគាករបស់ពួកគេនៅពេលក្រោយក្នុងជីវិត ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Leeds បានរកឃើញថា អ្នកបួសជាស្ត្រីឃើញហានិភ័យ នៃការបាក់ឆ្អឹងត្រគាកកើនឡើង ៣៣ភាគរយបើធៀប នឹងអ្នកដែលទទួលទានសាច់។

ស្ត្រីជាង ២៦,000 នាក់ មានអាយុពី ៣៥-៦៩ ឆ្នាំមកពីទូទាំងចក្រភពអង់គ្លេស បានចូលរួមក្នុងការសិក្សានេះ។ វាបានវាយតម្លៃហានិភ័យនៃការបាក់ឆ្អឹងត្រគាក ក្នុងចំណោមអ្នកបួស អ្នកហូបសាច់ អ្នកដែលទទួលទានត្រី ប៉ុន្តែមិនសាច់ និងអ្នកទទួលទានសាច់ម្តងម្កាលបើប្រៀបធៀប ជាមួយអ្នកទទួលទានសាច់ធម្មតា។

បន្ទាប់ពីប្រហែល ២០ ឆ្នាំ អ្នកស្រាវជ្រាវ បានកត់សម្គាល់ការបាក់ឆ្អឹងត្រគាក ៨២២ក្នុងចំណោមស្ត្រី ប្រហែល ៣ភាគរយ ហើយថា ហានិភ័យខ្ពស់ នៃការបាក់ឆ្អឹងត្រគាក មានតែក្នុងចំណោមអ្នកបួសជាស្ត្រី បើធៀបនឹងស្ត្រីទទួលទានសាច់ជាប្រចាំ។ ទិន្នន័យនេះត្រូវបានទាញ យកពីការសិក្សាក្រុមស្ត្រីរបស់ចក្រភពអង់គ្លេស កំពុងតាមដានស្ត្រីតាមពេលវេលា ដើម្បីវាយតម្លៃហានិភ័យរវាងរបបអាហារ និងសុខភាព៕ ដោយ៖លី ភីលីព

Most Popular

To Top