ព័ត៌មានអន្តរជាតិ

កាកសំណល់ អេឡិចត្រូនិក ៥២,៧ លានតោន នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០១៩ តិចជាងមួយភាគ ៥ នៃកាកសំណល់កែច្នៃ

UN ៖ បើយោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា កាកសំណល់អេឡិចត្រូនិក ដ៏គួរឱ្យភ្ញាក់ផ្អើល ចំនួន៥២,៧ លានតោន រួមមានទូរស័ព្ទ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត ត្រូវបានផលិតទូទាំងពិភពលោក ក្នុងឆ្នាំ ២០១៩ មានទម្ងន់ស្មើនឹង នាវាទេសចរណ៍ ៣៥០ គ្រឿង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

កាកសំណល់អេឡិចត្រូនិច ដែលត្រូវបានគេស្គាល់ថា អេឡិចត្រូនិចរួមមានទូរស័ព្ទបោះចោល ព្រីនធ័រទូរទស្សន៍ ដុសធ្មេញអគ្គិសនី និងរបស់របរអេឡិចត្រូនិច ជាច្រើនទៀត ដែលលែងប្រើប្រាស់ទៀតហើយ ។ កាកសំណល់អេឡិចត្រូនិចឆ្នាំ ២០១៩ មានទម្ងន់ច្រើនជាងមនុស្ស ពេញវ័យទាំងអស់នៅអ៊ឺរ៉ុប ឬក៏មាននាវាទេសចរណ៍ ៣៥០ គ្រឿង និងនាវាទេសចរណ៍Queen Mary 2 អាចគ្រប់គ្រាន់សម្រាប់បង្កើតជាខ្សែមួយប្រវែងជាង ៧៥ ម៉ាយល៍ ។

គំនរសំរាមអេឡិចត្រូនិចរួមបញ្ចូលគ្នា សម្រាប់មនុស្សជាតិសម្រាប់ឆ្នាំ ២០១៩ ដែលកើនឡើង ៩ លានតោនចាប់តាំងពីឆ្នាំ ២០១៤ ក៏មានទម្ងន់ជាមធ្យម ៧.៣ គីឡូក្រាមសម្រាប់បុរសស្ត្រី និង កុមារគ្រប់រូបនៅលើផែនដី ។ ចក្រភពអង់គ្លេសជាមធ្យមមនុស្សគំនរសំរាម អេឡិចត្រូនិចធំជាង គេទី ២ នៅលើពិភពលោក២៣.៩ គីឡូក្រាម នៅពីក្រោយប្រទេសន័រវេស ដែលជាមធ្យមមាន២៦ គីឡូក្រាម ។

កាកសំណល់អេឡិចត្រូនិកសកល កើនឡើង ២១ ភាគរយក្នុងរយៈពេលតែ ៥ ឆ្នាំពី ៤៣,៦ លានតោនក្នុងឆ្នាំ ២០១៤ ដល់ ៥២,៧ លានតោនកាលពីឆ្នាំមុន។ អង្គការសហប្រជាជាតិព្រមានថា តួលេខនេះនឹងកើនឡើងដល់ ៧២,៨ លានតោន នៅឆ្នាំ ២០៣០ ពោលគឺកើនឡើងទ្វេដង ក្នុងរយៈពេលតែ ១៦ ឆ្នាំទៀត៕ដោយ៖លី ភីលីព

Most Popular

To Top