ព័ត៌មានអន្តរជាតិ

ប្តីប្រពន្ធមួយគូទាញ ឱកាសរកលុយ បាន៣០លានផោន ពីកូវីដ១៩

បរទេស ៖ នៅថ្ងៃនេះមានសេចក្តី រាយការណ៍ តាមរយៈប្រភពអន្តរជាតិមួយ បានសរសេរថា ប្តីប្រពន្ធមួយគូ ដែលបាដំណើរការអាជីវកម្ម លក់អាកុលលាងដៃ កាលពី១២សប្តាហ៍ ស្របពេលដែលកូវីដ១៩ កំពុងចាប់ផ្តើមវាយលុកខ្លាំង ក្នុងប្រទេសអង់គ្លេសនោះ ពេលនេះ ពួកគេអាចរកចំណូលបាន រហូតទៅដល់៣០ផោន មកហើយ។

ClearWater Hygience ត្រូវបានបង្កើតឡើង ដោយប្តីនិងប្រពន្ធលោក Andrew និងនាង Montague និងត្រូវបានគេទទួលស្គាល់ និងល្បីឈ្មោះគ្រប់គ្នាថា ជាប្រភេទអាកុលលាងដៃ លំដាប់ខ្ពស់បំផុត របស់ប្រទេសដោយភាគច្រើន វាត្រូវបានប្រើប្រាស់ ដោយកងកម្លាំងជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងជាពិសេសសម្រាប់ ទីសាធារណៈផង។

មកដល់ពេលនេះ ផលិតផលរបស់គូស្នេហ៍ទាំងពីរ នៅតែជាប្រភេទផលិតផល ដែលចាំបាច់បំផុតដដែល ដោយក្នុងនោះមានកុងត្រាជាច្រើន បានធ្វើការចុះកុងត្រាទិញយក វាទៅប្រើប្រាស់ទាំងក្នុងអំឡុង ពេលផ្អាកសកម្មភាពការងារ និងពេលត្រឡប់មកធ្វើការងារ ខ្លះវិញក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top