ព័ត៌មានអន្តរជាតិ

Sunday Times រាយការណ៍ថា វិរុសស្រដៀងកូវីដ១៩ ធ្លាប់ត្រូវបានបញ្ជូន ទៅទីក្រុងវូហាន កាលពីឆ្នាំ២០១៣

បរទេស ៖ យោងតាមការចេញផ្សាយ របស់ the Sunday Times នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា គំរូនៃវិរុសម្យ៉ាងត្រូវបានបញ្ជូន ទៅដល់វិទ្យាស្ថានជាតិ នៃទីក្រុងវូហាន កាលពី៧ឆ្នាំមុន គឺត្រូវបានគេជឿជាក់ថា មានភាពស្រដៀងគ្នា ទៅនឹងវិរុសកូវីដ១៩ បច្ចុប្បន្នបំផុត។

កាសែតដដែលបានចុះផ្សាយបែបនេះ នៅក្នុងពេលដែលសំណូរ ដែលមិនទាន់ត្រូវបានគេឆ្លើយ ជាច្រើនថាតើវិរុសកូវីដ១៩នេះ មានប្រភពដើមមកពីណាឲ្យពិប្រាកដ។

ទោះបីជាយ៉ាងណាក្តី ប្រភពដដែល បានសរសេរទៀតថា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម បានបញ្ជូនវិរុសនេះ ទៅដល់ទីក្រុងវូហាន កាលពីឆ្នាំ២០១៣ ដែលវាត្រូវបានប្រមូល បានអំពីសត្វប្រជៀវ ដែលស្ថិតនៅភាគត្បូង នៃប្រទេសចិន បន្ទាប់ពីត្រូវបានរកឃើញថា វាបានឆ្លងទៅលើបុរស៦នាក់។

គួរឲ្យដឹងដែរថា បន្ទាប់មកបុរស៣នាក់ ក្នុងចំណោមនោះត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិតដោយវិរុស ដែលឆ្លងមកពីសត្វប្រជៀវទាំងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top