ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ រកឃើញសត្វដង្កូវយក្ស មានចង្កូម រាងដូចស្លាបព្រា នៅព្រៃប្រេស៊ីល តែមួយគត់ មានជាតិពុល

ប្រេស៊ីល ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ប្រភេទដង្កូវយក្ស ដែលមនុស្សជាច្រើន បានមើលឃើញនៅ តាមខ្សែភាពយន្តភ័យរន្ធត់ គឺជាប្រភេទថលជលិក(សត្វរស់នៅក្នុងទឹក និងលើគោគ) ត្រូវបានគេស្គាល់ដំបូងគេបង្អស់ ដោយក្រពេញធ្មេញ មានជាតពុលតែមួយគត់ លើកពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជីវវិទូអាមេរិក និងប្រេស៊ីលបាន រកឃើញក្រអាប់មាត់ របស់សត្វនេះមានរាងដូចពស់ សត្វកង្កែប និងថ្លែន ដែលមានប្រវែងរហូតដល់ ១៧ អ៊ីញ ។ ក្រុមអ្នកស្រាវជ្រាវ បានដឹងរួចហើយថា សត្វដង្កូវមានកន្ទុយ មានជាតិពុល និងបញ្ចេញជាតិរំអិល ដែលស្រដៀងនឹងទឹករំអិល អាចឲ្យពួកគេមុជ ទឹកនៅក្រោមដី យ៉ាងលឿន ដើម្បីគេចផុតពីសត្វមំសាសី ។

ប៉ុន្តែឥឡូវពួកគេបានរកឃើញ ក្រពេញមាត់តូចៗ ដែលមានជាតិ រាវនៅក្នុងថ្គាម ខាងលើ និងខាងក្រោម នៃរាងពងក្រពើត្រូវបានគេរកឃើញ នៅក្នុងប្រទេសប្រេស៊ីល ដើម្បីធ្វើឲ្យសត្វរបស់វាអសកម្ម ។ ទោះបីជាមិនមានអវយវៈ និងមានតែមាត់ សម្រាប់ចាប់ចំណីក៏ដោយ ក៏សត្វនេះធ្វើឲ្យក្រពេញមាត់រីករាលដាលនៅពេលពួកគេខាំសត្វល្អិត កង្កែប និងជីងចក់ ។

ក្រពេញ នៃធ្មេញមុតស្រួច របស់វាមានរាងដូចស្លាបព្រា បង្កើតអង់ស៊ីម ត្រូវបានគេរកឃើញជាទូទៅ លើសត្វពស់ពិស។ ក្រុមអ្នកស្រាវជ្រាវគិតថាសត្វដង្កូវ Caecilian គឺជាក្រុមដំបូងនៃឆ្អឹងកង ដែលស្ថិតនៅក្នុងអែបហ្វីប ដើម្បីអភិវឌ្ឍប្រព័ន្ធជាតិ ពិសតាមរយៈធ្មេញ៕ ដោយ៖លី ភីលីព

Most Popular

To Top