កាណាដា ៖ការសិក្សាថ្មីមួយ បានបង្ហាញថា រលកខ្លាំងនៅតំបន់អាក់ទិក កើតឡើងរៀងរាល់២០ឆ្នាំម្តង ប៉ុន្តែនៅពេលនេះ ការប្រែប្រួលអាកាសធាតុ នៅតែបន្តរាតត្បាតតំបន់នេះ បង្កឲ្យព្រឹត្តិការណ៍ទាំងនេះ អាចកើតឡើងរៀងរាល់ ២ ទៅ ៥ ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ភាគច្រើននៃតំបន់នេះ ត្រូវបានកកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែការកើនឡើង នៃសីតុណ្ហភាពបានបង្កើនរយៈពេល នៃការបើកទឹកដែលអាចបណ្តាល ឲ្យមានរលកមហន្តរាយ។ ដោយប្រើគំរូកុំព្យូរទ័រ អ្នកស្រាវជ្រាវបានរកឃើញថា តំបន់រងការវាយប្រហារខ្លាំងជាងគេ គឺនៅសមុទ្រGreenland អាចជួបប្រទះ នូវរលកកម្ពស់ប្រចាំឆ្នាំលើសពី ១៩ ហ្វីត។
ក្រុមនេះក៏ព្រមានផងដែរថា ទឹកជំនន់នៅតាមឆ្នេរ អាចនឹងកើនឡើងដោយកត្តា ៤ ទៅ ១០ នៅចុងសតវត្សរ៍នេះ។ អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ លោក Mercè Casas-Prat មកពីផ្នែកស្រាវជ្រាវអាកាសធាតុ និងការផ្លាស់ប្តូរអាកាសធាតុ របស់ប្រទេសកាណាដា (ECCC) និងជាអ្នកដឹកនាំ ការស្រាវជ្រាវថ្មីនេះ មានប្រសាសន៍ថា វាបង្កើនហានិភ័យនៃទឹកជំនន់ និងការហូរច្រោះ ហើយវាកើនឡើងយ៉ាងខ្លាំង ស្ទើរតែគ្រប់ទីកន្លែង។
សកម្មភាពនេះ អាចជះឥទ្ធិពលដោយផ្ទាល់ ដល់សហគមន៍ដែលរស់នៅក្បែរឆ្នេរ។ តំបន់អាក់ទិក គឺជាតំបន់ខាងជើងជិតបំផុតផែនដី ត្រូវបានរងគ្រោះយ៉ាងខ្លាំង ជាមួយនឹងការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ថ្មីៗនេះតំបន់នានា ត្រូវបានគេកត់សម្គាល់ថា សីតុណ្ហភាពខ្ពស់ជាង ១០០ ដឺក្រេ៕ ដោយ៖លី ភីលីព