ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់ អាមេរិក-ជប៉ុន ចំពោះការបង្កើន កិច្ចសហប្រតិបត្ដិការ វិស័យការពារជាតិ

សេអ៊ូល ៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង បានរិះគន់អាមេរិក និងជប៉ុន សម្រាប់ការ ធ្វើកិច្ចសហប្រតិបត្តិការផ្នែកយោធា ឱ្យកាន់តែស៊ីជម្រៅសូម្បីតែនៅអំឡុងពេល នៃការឆ្លងរាលដាលកូវីដ-១៩ ដែលហៅសមយុទ្ធរួមគ្នា របស់ពួកគេ ថាជា“ ការគំរាមកំហែង” ដល់តំបន់។

គេហទំព័រ Meari ដែលជាគេហទំព័រឃោសនាមួយ របស់កូរ៉េខាងជើង បានធ្វើការរិះគន់ ដោយចង្អុលបង្ហាញ សមយុទ្ធអាកាស និងសមុទ្ររួមគ្នាជាច្រើនដែលអាមេរិក និងជប៉ុន ធ្វើនៅសមុទ្រចិនខាងត្បូង កាលពីខែមុន ពាក់ព័ន្ធនឹង នាវាផ្ទុកយន្តហោះដើរដោយ ថាមពលនុយក្លេអ៊ែរ USS Ronald Reagan និងនាវាពិឃាត Ikazuchi របស់ជប៉ុន។ ។

ខ្លួនក៏បានបដិសេធកិច្ចប្រជុំ កាលពីខែមុនរវាងរដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Taro Kono នៅកោះហ្គាំ ដែលជាកន្លែង ដែលពួកគេបានពិភាក្សា អំពីបញ្ហាសន្តិសុខរួមទាំងកម្មវិធីមីស៊ីល របស់កូរ៉េខាងជើងផងនោះ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top