បរទេស ៖ នាវាពិឃាតទ័ពជើងទឹក អាមេរិក USS Detroit តាមសេចក្តីរាយការណ៍ បានធ្វើដំណើរចាកចេញ ទៅកាន់ទីបញ្ជាការភាគខាងត្បូង របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីគាំទ្រធ្វើឲ្យប្រសើរឡើង នូវប្រតិបត្តិការប្រឆាំងគ្រឿងញៀន នៅសមុទ្រការ៉ាប៊ីន និងសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នេះគឺជាការដាក់ពង្រាយលើកទីពីររបស់នាវា Detroit ទៅកាន់តំបន់នេះ សម្រាប់ប្រតិបត្តិការប្រឆាំង គ្រឿងញៀន ដែលលើកទីមួយត្រូវ បានបញ្ជូនទៅ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ របស់កងទ័ពជើងទឹកអាមេរិក លោកអនុវរសេនីយ៍ឯក Grade Haley Garvens ជាមន្ត្រីជំនួយការ របស់នាវា Detroit បាននិយាយដូច្នេះថា “ខ្ញុំបានរៀនជាច្រើនពីការបញ្ជូន ទៅលើកមុនរបស់យើងជាមួយនាវា ហើយខ្ញុំកំពុងតែរំពឹងថា មានភាពលំបាកថ្មី ដែលវានឹងកើតមាន” ៕
ប្រែសម្រួល៖ប៉ាង កុង
