ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអ៊ែល បង្កើតមនុស្សយន្តជំនាន់ថ្មី ដែលអាចរស់ នៅទាំងលើគោក និងក្នុងទឹក

អ៊ីស្រាអ៊ែល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Ben Gurion University (BGU) នៅភាគខាងត្បូង នៃប្រទសអ៊ីស្រាអ៊ែល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេស អ៊ីស្រាអ៊ែល បានធ្វើការផលិតមនុស្ស យន្តជំនាន់ថ្មី ដែលមានល្បឿនលឿន អាចរស់នៅក្នុងទឹកផង និងនៅលើគោកផង ។

សាកលវិទ្យាល័យ BGU បានឲ្យដឹងថា មនុស្សយន្តថ្មី មានឈ្មោះថា Amphistar អាចហែលទឹក និងរត់នៅលើទឹក ដែលមានល្បឿនលឿនបំផុត និងសម្របសម្រួលក្នុង លក្ខខណ្ឌពិបាកបានទៀតផង ។

ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា មនុស្សយន្តអាចប្រើសម្រាប់វិស័យកសិកម្ម រុករក និងជួយសង្គ្រោះ និងធ្វើការជម្លៀសខ្លួន ទាំងការហែលទឹក និងលូន តាមតម្រូវការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top