ព័ត៌មានអន្តរជាតិ

ទីក្រុងម៉ូស្គូថា កងទ័ពរុស្ស៊ី នឹងត្រូវដាក់ពង្រាយនៅតំបន់ Karabakh ដោយអនុលោម តាមច្បាប់អន្តរជាតិ

បរទេស៖ កាលពីមុន រដ្ឋាភិបាលទីក្រុងមូស្គូ រដ្ឋាភិបាលទីក្រុង បាគូ និង រដ្ឋាភិបាលទីក្រុង យេរេវ៉ាន បានចេញសេចក្តីថ្លែងការណ៍រួម ដោយប្រកាសពីការបញ្ចប់ អរិភាពនៅតំបន់ Nagorno-Karabakh ។ កិច្ចព្រមព្រៀងថ្មីនេះចែងអំពីការដាក់ពង្រាយ កងរក្សាសន្តិភាពរុស្ស៊ីជិត ២០០០ នាក់នៅក្នុងតំបន់ដើម្បីធានាថា ការប៉ះទង្គិចគ្នានឹងត្រូវបញ្ចប់។

យោងតាមសារព័ត៌មាន Sputnitk ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយ បន្ទាប់ពីប្រទេស អាស៊ែបៃហ្សង់ បានអះអាងថា បានគ្រប់គ្រងលើស៊ូស៊ូ (Shusha) ដែលជាទីក្រុងសំខាន់នៅក្នុងតំបន់ ។

ទីក្រុងម៉ូស្គូនិយាយថា កងទ័ពរុស្ស៊ីនឹងត្រូវដាក់ពង្រាយនៅតំបន់ Karabakh ដោយអនុលោមតាមច្បាប់អន្តរជាតិ។

ក្នុងពេលនេះភាពចលាចល នៅតែបន្តកើតមាននៅក្នុងរដ្ឋធានី យេរ៉ាវ៉ាន់ នៃប្រទេសអាមេនី បន្ទាប់ពីសេចក្តីថ្លែងការណ៍ ស្តីពីបទឈប់បាញ់ថ្មី ត្រូវបានអនុម័ត ។ ក្រុមអ្នកតវ៉ាបានសម្រុកចូលទីស្នាក់ការរដ្ឋាភិបាល កាលពីព្រឹកថ្ងៃអង្គារដោយវាយបំបែកបង្អួច និងគ្រឿងសង្ហារិម នៅខាងក្នុង និងទាមទារ ឱ្យនាយករដ្ឋមន្រ្តីអាមេនីចុះចេញពីតំណែង៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top