ព័ត៌មានអន្តរជាតិ

ស្មាតហ្វូនប្រភេទបត់បាន និងស្មាតហ្វូនប្រព័ន្ធ 5G ចាប់ផ្តើមធ្វើដំណើរហោះហើរ

ទីក្រុងប៉េកាំង ៖ យោងតាម Sigmaintell Consulting បានឲ្យដឹងថា ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ មានមូលដ្ឋាននៅទីក្រុងប៉េកាំង បានមើលឃើញការដឹកជញ្ជូនស្មាតហ្វូន បត់បាននៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើង១៧៣ ភាគរយនៅឆ្នាំនេះ ដល់ប្រមាណ ១១ លានគ្រឿង យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក Chen Jun អនុប្រធាន និងជាអ្នកវិភាគប្រចាំក្រុមហ៊ុន Sigmaintell មានប្រសាសន៍ថា ប្រហែលជា៩លានគ្រឿង នឹងត្រូវបានផលិតចេញពីក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung Electr onics ហើយប្រមាណ២លានគ្រឿង នឹងភាគច្រើនមកពីក្រុមហ៊ុនផលិតរបស់ចិន ។

ក្រុមហ៊ុនស្រាវជ្រាវក៏បាននិយាយថា ការនាំចេញស្មាតហ្វូនដែលមានសមត្ថភាព 5G នៅប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើង ៧០ ភាគរយដល់ ២៦០ លានគ្រឿងនៅឆ្នាំនេះ ជាមួយនឹងអត្រាអ្នកប្រើប្រាស់ ៧៤ ភាគរយ។

លោក Chen បានបន្តថា ការនាំចេញស្មាតហ្វូនបត់នៅទូទាំងពិភពលោក គ្រោងនឹងមើលឃើញពីការរីកចម្រើន យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយតួលេខនេះនឹងឈានដល់ ៧៤ លានគ្រឿងនៅឆ្នាំ ២០២៥ ពីជិត ៤ លានគ្រឿងក្នុងឆ្នាំ ២០២០ ។ លោករំពឹងថា តម្លៃស្មាតហ្វូនបត់អាចនឹងធ្លាក់ចុះដល់តិចជាង ១០,០០០ យ័ន (១,៥៤៦ ដុល្លារ) ក្នុងមួយឆ្នាំៗ ព្រោះថា អ្នកប្រើក្នុងស្រុកសំខាន់ៗដូចជា Oppo, Vivo និង Xiaomi នឹងលោតឡើងលើស្មាតហ្វូនបត់អាចបត់បាន។ Googleក៏ត្រូវបានគេដាក់ឲ្យប្រើនូវស្មាតហ្វូនបត់នៅឆ្នាំនេះផងដែរ។

យោងតាម Sigmaintell ថា ស្មាតហ្វូនបែបនេះអាចត្រូវបានប្រើជាថេប្លេត ឬជាស្មាតហ្វូនមានទំហំប៉ុនហោប៉ៅ។ ការនាំចេញស្មាតហ្វូន 5G ទូទាំងពិភពលោកនឹងកើនឡើងដល់ ៥៥០ លានគ្រឿងនៅឆ្នាំនេះពីចំនួន ២៣០ លានគ្រឿងកាលពីឆ្នាំមុន។

យោងតាមទិន្នន័យចុងក្រោយ ពីបណ្ឌិត្យសភាពត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ចិនបានឲ្យដឹងថា ស្មាតហ្វូន 5G ចំនួន ១៦៣ លានគ្រឿងត្រូវបានដឹកជញ្ជូននៅក្នុង ប្រទេសចិនកាលពីឆ្នាំមុន ហើយម៉ូដែល 5G ថ្មីចំនួន ២១៨ ត្រូវបានដាក់លក់៕ ដោយ៖លី ភីលីព

Most Popular

To Top