ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ ប្រើឡាស៊ែរមើលស្នាមប្រឡាក់ លើផ្ទាំងគំនូរអាយុ២០០០ឆ្នាំ បង្កឲ្យភ្ញាក់ផ្អើល នៃឈុតម៉ាញ់មួយ នៅសួនច្បារនៃផ្ទះនាCeii ។

Pompeii ៖ រូបចម្លាក់បុរាណ ដែលមានអាយុកាល២០០០ឆ្នាំ បង្កឲ្យមានភាពភ្ញាក់ផ្អើលមួយ នៅសួនច្បារនៃ Casa dei Ceii របស់ Pompeii (House of the Ceii) ត្រូវបានសម្អាត ដោយឡាស៊ែរយ៉ាងប្រុងប្រយ័ត្ន និងប៉ះជាមួយថ្នាំលាបថ្មី ដោយអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ស្នាដៃសិល្បៈនៃឈុតប្រម៉ាញ់ ត្រូវបានគេលាបពណ៌ តាមបែបត្រូវបានគេហៅថា រចនាប័ទ្មទី៣ ឬ ‘Ornate’ Pompeii ទទួលបានការពេញនិយម នៅប្រហែល ២០-១០ មុនគ.ស និងមានពណ៌រស់រវើក។ ទោះយ៉ាងណានៅឆ្នាំ ៧៩ គ.ស ផ្ទះ និងសំណង់នៃ Pompeii ត្រូវបានជន់លិចនៅក្រោមលំហូរ ផ្សែងនៃឧស្ម័ន និងបញ្ហាភ្នំភ្លើងពីការផ្ទុះនៃភ្នំភ្លើង Vesuvius ។
ដោយការថែទាំមិនសូវល្អ ចាប់តាំងពីផ្ទះនេះ ត្រូវបានគេជីកកាលឆ្នាំ ១៩១៣-១៤ បានឃើញរូបចម្លាក់ប្រម៉ាញ់ និងវត្ថុផ្សេងៗទៀត កាន់តែយ៉ាប់យ៉ឺនជាពិសេស នៅផ្នែកខាងក្រោម ដែលងាយរងគ្រោះនឹងសំណើម។ ផ្នែកសំខាន់នៃការគូរគំនូរនេះពណ៌នា អំពីសត្វតោមួយ ដែលដេញតាមគោមួយខ្លារខិន លោតលើចៀម និងជ្រូកព្រៃឆ្ពោះទៅរកសត្វក្តាន់ខ្លះ។

ផ្ទាំងគំនូរប្រេងជាទូទៅ បានតុបតែងជញ្ជាំងបរិវេណ នៃសួន Pompeiian ដោយមានបំណងធ្វើឲ្យបរិយាកាសមួយ ស្ថិតក្នុងភាពស្ងប់ស្ងាត់ ខណៈការបង្កើតការបំភាន់ថា តំបន់នេះគឺធំជាង នៅក្នុងការពិតដូចជាយើង ប្រើកញ្ចក់សព្វថ្ងៃនេះ។

នាយកគេហទំព័រលោក Massimo Osanna បានប្រាប់កាសែត The Timesថា អ្វីដែលធ្វើឲ្យរូបគំនូរនេះ មានលក្ខណៈពិសេស គឺវាត្រូវបានសាងសង់រួចរាល់ ហើយកម្រមានណាស់ សម្រាប់រូបគំនូរដ៏ធំបែបនេះនៅ Pompeii៕ ដោយ៖លី ភីលីព

Most Popular

To Top