ព័ត៌មានអន្តរជាតិ

ជីដូនជីតារបស់មនុស្សសម័យទំនើប កាលពី៤,៤លានឆ្នាំមុន រស់នៅលើមែកឈើច្រើនជាងលើដី

រដ្ឋតិចសាស់៖ ការស្វែងយល់ពីអាថ៌កំបាំង នៃរបៀបដែលមនុស្ស ចាប់ផ្តើមដើរដោយត្រង់នោះ បន្ទាប់ធ្វើការវិភាគអំពីដៃរបស់ hominin Ardi បានបង្ហាញថា បុព្វបុរសរបស់យើងបានរស់នៅ និងដើរលើដើមឈើដូចជា បំពង់ផ្សែងរហូតដល់យ៉ាងហោចណាស់ ៤,៤ លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ឆ្អឹងដៃរបស់ Ardi ជាសមាជិកនៃពូជមនុស្ស របស់មនុស្សបុរាណ Ardipithecus ramidus ត្រូវបានគេប្រៀបធៀប ទៅនឹងសត្វស្វាសម័យទំនើប និងបុព្វបុរសមនុស្ស ដែលផុតពូជដទៃទៀត។ វាបង្ហាញថា ពួកគេមានរាងដូចសត្វស្វា Ape និងមានរាងសមស្របជាងមុន ក្នុងការដើរលើដើមឈើរបស់ពួកគេ និងរស់នៅក្នុងដើមឈើ ជាជាងដើរលើដីជើងទាំងពីរ។

ការសិក្សាក៏ឆ្លុះបញ្ចាំង ពីដំណើរវិវត្តពីបុព្វបុរស មនុស្សជំនាន់ចុងក្រោយ ដូចជាស្វាឳរស់នៅអាហ្វ្រិក និងសត្វស្វា Bonobos ឆ្លងកាត់ដល់មនុស្សសម័យទំនើប។ វាត្រូវបានគេគិតថា ដៃ Ardi ស្រដៀងនឹងសត្វស្វាឳ មានអាយុកាលពីបុរាណ បានរស់នៅកាលពី ៧ លានឆ្នាំមុន។
អាកាសធាតុនេះ ក្រោយមកនឹងបង្វែរ ទៅជាសែស្រឡាយចំនួន២ គឺមួយនឹងបន្តបង្កើតមនុស្ស ហើយមួយទៀត ក្លាយស្វាឳរស់នៅអាហ្វ្រិក និងសត្វស្វា Bonobos។
ដោយសារគ្មានភស្តុតាងហ្វូស៊ីល នៃជីដូនជីតាធម្មតា ត្រូវបានគេរកឃើញ វាមើលទៅដូចនឹងរបៀបរស់នៅ អាស្រ័យលើការជជែកវែកញែកតែប៉ុណ្ណោះ៕ ដោយ៖លី ភីលីព

Most Popular

To Top