ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិ​ អាមេរិក គួរតែធ្វើការសម្រួល ដល់កម្មវិធី អាវុធ លឿនជាងសម្លេង

បរទេស ៖ របាយការណ៍រដ្ឋាភិបាល អាមេរិកមួយ ដែលចេញផ្សាយ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយាថា ការជំរុញរបស់ក្រសួង ការពារជាតិ ឲ្យសម្រេចបានអាវុធលឿន ជាងសម្លេងនោះ គួរតែធ្វើការកំណត់តួនាទីនិងភារកិច្ច របស់មន្ត្រី ទាំងឡាយ នៅក្នុងជួរថ្នាក់ដឹកនាំ ។

ការិយាល័យគណនេយ្យភាព រដ្ឋាភិបាល បានធ្វើការកត់សម្គាល់ថា ការអភិវឌ្ឍអាវុធលឿន ជាងសម្លេង និងបច្ចេកវិទ្យា ពាក់ព័ន្ធនានា បានចំណាយប្រាក់ប្រមាណ ១៤ពាន់លានដុល្លារ ចាប់តាំងពីវាបានចាប់ផ្តើម នៅក្នុងឆ្នាំ២០១៥ តាមរយៈកិច្ចខិតខំប្រឹងប្រែងចំនួន៧០។

គួរបញ្ជាក់ថា ក្រសួងការពារជាតិ ដែលមានការគាំទ្រ ពីក្រសួងថាមពល និងអង្គការណាសានោះ គឺមានទំនួល ខុសត្រូវ លើការចំណាយនោះស្ទើរ តែទាំងស្រុង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមីនា ឆ្នំា២០២១ ។

របាយការណ៍៥៤ទំព័រ ដែលគេបញ្ជូន ទៅឲ្យសមាជិកសភា កាលពីខែមករា ប៉ុន្តែទើបបញ្ចេញ នៅថ្ងៃចន្ទសប្ដាហ៍នេះនោះ បានលើកឡើងថា មន្ទីរបញ្ចកោណ គួរតែធ្វើការបញ្ជាក់ពីតួនាទី និងទំនួលខុសត្រូវ ដើម្បីធានាដល់ការសម្រួល នៅទូទាំងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍ ៕

Most Popular

To Top