ព័ត៌មានអន្តរជាតិ

ភ្ញាក់ផ្អើល! នៅពីក្រោយខ្នង ការបង្រ្កាបលើបាតុករ យ៉ាងអមនុស្សធម៌ កងកម្លាំងមីយ៉ាន់ម៉ា ត្រូវមេបញ្ជាការ ឱ្យប្រើថ្នាំប្រភេទនេះ

ស្ថានការនៅប្រទេស មីយ៉ាន់ម៉ា នៅមិនទាន់ស្រាកស្រាននៅឡើយទេ ដោយអ្នកវិភាគ នយោបាយអន្តរជាតិ ខ្លះអះអាងថា អាចឈានទៅដល់ការ កើតមានសង្គ្រាមស៊ីវិលថែមទៀតផង ។

បាតុកម្មប្រឆាំងរបបសឹក ចាប់តាំងពីថ្ងៃរដ្ឋប្រហារ ទម្លាក់មេដឹកនាំជាប់ឆ្នោតមក បានបន្សល់ទុកនៅឆ្អឹង បាតុកររាប់រយនាក់ ។ ចំណែកទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពលរដ្ឋមីយ៉ាន់ម៉ាខ្លះទៀត ត្រូវក្រុមយោធា កម្ទេចខ្ទិចខ្ទីគ្មានសល់ ។ យ៉ាងណាមិញនៅពីក្រោយ អំពីគ្មានធម៌មេត្តា និងអមនុស្សជាតិ របស់ក្រុមយោធា ពួកគេត្រូវបានមេបញ្ជាការឱ្យផឹកថ្នាំប៉ូវពង្វក់ស្មារតី លែងដឹងខុសត្រូវ ពោលគឺស្តាប់តាមបញ្ជា គេទាំងអស់បន្ទាប់ពីផឹកថ្នាំនេះរួច។

គួរឱ្យដឹងថា ស្ថាប័នអន្តរជាតិនានា នឹងត្រៀមចាត់វិធានការ ទៅលើរបបសឹកដែលរំលោភលើសិទ្ធ សេរីភាពរបស់ប្រជាជន ជាពិសេសរំលោភ លើលទ្ធិប្រជាធិបតេយ្យ រួមទាំងការបាញ់ សម្លាប់យ៉ាងរង្គាល ទៅលើប្រជាជនខ្លួនឯងដោយឥតសំចៃដៃ ៕ sabay

Most Popular

To Top