ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក ប្រឹងប្រែង ឲ្យបំពាក់មីស៊ីល លឿនជាងសម្លេង ដល់នាវាពិឃាត Zumwalt

បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ កំពុងតែស្វះស្វែងរកក្រុមហ៊ុន ផលិតនានា ឲ្យជួយបំពាក់មីស៊ីល វាយប្រហារលឿន ជាងសម្លេងលើនាវាពិឃាត បំបាំងកាយ ប្រភេទ Zumwalt ទាំង៣គ្រឿងរបស់ខ្លួន ។

កម្មវិធីប្រព័ន្ធយុទ្ធសាស្ត្រ របស់កងទ័ពជើងទឹកអាមេរិក បានធ្វើការជូនដំណឹង នៅលើគេហទំព័ររដ្ឋាភិបាល កាលពីសប្ដាហ៍មុន ស្តីពីការប្រកាសស្វែង រកក្រុមហ៊ុននានា ដែលមានសមត្ថភាព អាចផ្តល់សំណើ សម្រាប់គម្រោងនោះ ។

តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក កំពុងតែសម្លេងបំពាក់ មីស៊ីលលឿនជាងសម្លេង ដែលធ្វើហោះក្នុងល្បឿនជិត៥.០០០ម៉ាយ ក្នុងមួយម៉ោង នៅលើនាវាពិឃាតចំនួន៣គ្រឿង ។

គួរបញ្ជាក់ថា បើទោះជាសេចក្តី ជូនដំណឹងនោះ មិនបានបញ្ជាក់ ពីពេលវេលា សម្រាប់ការសម្រេចចិត្ត ស្តីពីការបំពាក់អាវុធលឿន ជាងសម្លេងលើនា វាពិឃាត ទាំងនោះក៏ដោយ ប៉ុន្តែវាបានរំឭកថា ថ្ងៃទី០២ ខែមេសា គឺជាពេលផុតកំណត់ សម្រាប់ការដាក់សំណើស្តីពីគំនិត៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top