ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ​ថ្នាំ Viagra ក៏អាចជួយ ឲ្យបុរសមានអាយុវែង និងការពារការ គាំងបេះដូង

ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ថ្នាំ Viagra ក៏អាចជួយអោយបុរសមានអាយុវែងបានដែរ ខណៈថ្នាំគ្រាប់ពណ៌ខៀវ ជួយពន្យារអាយុជីវិត និងការពារការគាំងបេះដូង ចំពោះបុរសដែលមានជំងឺសរសៃ ឈាមបេះដូងទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវ បានធ្វើតេស្តិ៍ថ្នាំ ដែលជារឿយៗ ត្រូវបានគេហៅថា ថ្នាំគ្រាប់ពណ៌ខៀវ លើបុរសមាន ជំងឺសរសៃ ឈាម បេះដូង ដែលជាលក្ខខណ្ឌមួយបណ្តាល ឲ្យការផ្គត់ផ្គង់ឈាម របស់បេះដូង ត្រូវបានរាំងស្ទះ ឬរំខាន ដោយការបង្កើតសារធាតុខ្លាញ់ នៅក្នុងសរសៃឈាមបេះដូង។
ពួកគេបានរកឃើញថា បុរសដែលប្រើថ្នាំ Viagra មិនត្រឹមតែរស់នៅ បានយូរប៉ុណ្ណោះទេ ថែមទាំងមានហានិភ័យទាប នៃការគាំងបេះដូងទៀតផង ។ ខណៈដែលមូលហេតុ នៃការផ្សារភ្ជាប់គ្នា នៅតែមិនទាន់ច្បាស់ អ្នកស្រាវជ្រាវសង្ឃឹម ថា ការរកឃើញនេះ នឹងលើកទឹកចិត្តបុរសមានជំងឺ សរសៃឈាមបេះដូង ដើម្បីពិភាក្សាពីលទ្ធភាព នៃការប្រើថ្នាំ Viagra ជាមួយគ្រូពេទ្យ ។

ការងាប់លិង្គច្រើន តែជាសញ្ញាព្រមាន ដំបូងនៃជំងឺសរសៃឈាមបេះដូង ចំពោះបុរសដែលមានសុខភាពល្អ ហើយអាចព្យាបាល បានដោយប្រើថ្នាំ២ប្រភេទ ។ ទីមួយបុរសអាចត្រូវបានគេផ្តល់ ឲ្យនូវការចាក់ថ្នាំ alprostadil ធ្វើឲ្យសរសៃ ឈាមធូររលុង ដើម្បីឲ្យលិង្គរឹង ។
ម៉្យាងទៀត បុរសអាចត្រូវបានគេផ្តល់ ជូននូវថ្នាំទប់ PDE5 ដូចជាថ្នាំ Viagra ត្រូវបានគេលេប និងរារាំងអង់ស៊ីម phosphodiesterase5 (PDE5)ក្នុងលិង្គបង្កើនឈាម និងធ្វើឥ្យលិង្គឡើងរឹង។ ថ្នាំទប់ស្កាត់ PDE5 ដូចជាថ្នាំ Viagra បន្ថយសម្ពាធ ឈាម ហើយពីមុនមិនត្រូវបានណែនាំ ឲ្យប្រើចំពោះបុរសមានជំងឺសរសៃ ឈាមបេះដូងទេដោយសារហានិភ័យ នៃការគាំងបេះដូង ៕ដោយ៖លី ភីលីព

Most Popular

To Top