ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្ដេជ្ញាឆ្លើយតបជាមួយកូរ៉េខាងជើង ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹង “ឆ្លើយតបតាម” ប្រសិនបើកូរ៉េខាងជើង ជ្រើសរើសបង្កើនភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការសាកល្បងមីស៊ីលរបស់ខ្លួន កាលពីពេលថ្មីៗនេះ ប៉ុន្តែជាសញ្ញាបង្ហាញថា ទ្វារសម្រាប់ការសន្ទនានៅតែបើកចំហ។

លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែត ផ្លូវការលើកដំបូង ចាប់តាំងពីបានចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករាថា “យើងកំពុងពិគ្រោះជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ហើយនឹងមានការឆ្លើយតប ប្រសិនបើពួកគេ (កូរ៉េខាងជើង) ជ្រើសរើសយកការបង្កើនភាពតានតឹង ចំពោះការហាមឃាត់ខ្លួន ពីការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង។

លោក បៃដិន ក៏បានបញ្ជាក់ពីទស្សនៈ របស់លោកផងដែរថា សហរដ្ឋអាមេរិក កំពុងឈានទៅរកការប្រកួតប្រជែងដ៏ខ្លាំងក្លា ជាមួយប្រទេសចិន ហើយនឹងធ្វើការ ជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យអំណាចអាស៊ី ដើរតួដោយច្បាប់អន្តរជាតិ ខណៈដែលប្តេជ្ញាថា នឹងមិនត្រូវបានយកឈ្នះ ក្នុងនាមជាប្រទេស ដែលមានឥទ្ធិពលបំផុតលើពិភពលោក។

លោកប្រធានាធិបតីបានអះអាងថា “ប្រទេសចិន មានគោលដៅរួមមួយ ដើម្បីក្លាយជាប្រទេសឈានមុខគេ នៅលើពិភពលោក ដែលជាប្រទេសអ្នកមានបំផុត នៅលើពិភពលោក និងជាប្រទេស ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ នោះនឹងមិនកើតឡើង នៅលើនាឡិការបស់ខ្ញុំនោះទេ ពីព្រោះសហរដ្ឋអាមេរិកនឹងបន្ត ដើម្បីរីកលូតលាស់ និងពង្រីកបន្ថែមទៀត” ។

វាក៏បានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់មីស៊ីលផ្លោងដំបូងរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ ដោយសាកល្បងរដ្ឋបាលលោក បៃដិន នៅពេលខ្លួនអនុវត្តការត្រួតពិនិត្យ គោលនយោបាយ ដោយពិគ្រោះយោបល់ជាមួយជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសំខាន់ពីរនៅអាស៊ី៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top