បរទេស ៖ ក្រសួងការពារជាតិ នៃប្រទេសអង់គ្លេស នៅក្នុងសប្ដាហ៍នេះ បានប្រកាសផែនការ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល បង្កើនការផ្លាស់ប្តូរដោយការ យកមកកែច្នៃប្រើប្រាស់ជាថ្មី និងដើម្បីត្រៀមរៀបចំ សម្រាប់ការគម្រាមកំហែង នៃភូមិសាស្ត្រនយោបាយបង្កឡើង ដោយបម្រែបម្រួលអាកាសធាតុ ។
តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិអង់គ្លេស បានដាក់ចេញសេចក្តីប្រកាសព័ត៌មាន មួយ កាលពីថ្ងៃអង្គារ ដោយផ្តល់សេចក្តីលម្អិតពីជំហានមួយចំនួន ដើម្បីដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ ក្រោយមានរបាយការណ៍មួយ បានគូសបញ្ជាក់បម្រែបម្រួលអាកាសធាតុ និងវិធីសាស្ត្រស្ថិរភាព ។
ក្រសួងការពារជាតិអង់គ្លេស មានបំណងរួមចំណែក ជាមួយគោលដៅអង់គ្លេស សម្រេចឲ្យនូវការគ្មាន ឧស្ម័នកាបូនបំភាយ នៅក្នុងឆ្នាំ២០៥០ និងដើម្បីបង្កើនការប្រើប្រាស់ វត្ថុធាតុកែច្នៃឡើងវិញបាន សម្រាប់ឥន្ធនៈនិងគ្រឿងបន្លាស់នានា ក៏ដូចជាការធ្វើឲ្យកាន់តែទំនើបនូវវិធីថែទាំជួសជុល ដើម្បីកាត់បន្ថយកាកសំណល់និងចំនួនឧស្ម័នកាបូន ។
សេចក្តីប្រកាសព័ត៌មាន នោះក៏បាននិយាយផងដែរថា យោធារបស់អង់គ្លេស គ្រោងសម្របខ្លួន ប្រយុទ្ធនិងយកជ័យជំនះ ក្នុងបរិយាកាសរូបវ័ន្ធប្រកប ដោយភាពជាសត្រូវ និងមិនលើកលែងបាន ហើយនិងដើម្បីត្រៀមធ្វើការឆ្លើយតប ចំពោះការគម្រាមកំហែង លេចឡើងកាន់តែខ្លាំង ពាក់ព័ន្ធភូមិសាស្ត្រនយោបាយនិងជម្លោះ ៕