ព័ត៌មានអន្តរជាតិ

ទីបញ្ជាការអង់គ្លេស បារាំង និងអាមេរិក ត្រៀមធ្វើសមយុទ្ធ Warfighter 21-4

បរទេស៖ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ព សហរដ្ឋអាមេរិកមួយ បាននិយាយនៅក្នុងសប្ដាហ៍នេះថា សមយុទ្ធ Warfighter 21-4 ជាសមយុទ្ធចម្បាំងកម្រិតអង្គភាពមួយ ចាប់ផ្តើមនៅថ្ងៃទី០៦ ខែមេសានោះ នឹងមានការចូលរួមដោយកងទ័ពបារំាងនិងអង់គ្លេស។
តាមសេចក្តីរាយការណ៍ សមយុទ្ធមានរយៈពេល១០ថ្ងៃនោះ នឹងទាំងការសមសង្គ្រាម ជាមួយកងពលយុទ្ធសាស្ត្រកងទ័ពអាមេរិក អង់គ្លេសនិងបារំាង ដោយមានកងទ័ពនិងបុគ្គលិកគាំទ្ររាប់ពាន់នាក់ចូលរួម នៅបន្ទាយជាច្រើនកន្លែង ដែលរួមបញ្ចូលទាំងមូលដ្ឋានទ័ព Fort Hood និង Texas នៅរដ្ឋតិកសាស មូលដ្ឋានយោធា Fort Bragg នៅរដ្ឋកូរ៉ូលីណាខាងជើង និងមូលដ្ឋានយោធា Grafenwoehr ប្រទេសអាល្លឺម៉ង់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការសង្កត់ធ្ងន់នៃសមយុទ្ធនោះ គឺនឹងផ្តោតលើអន្តរប្រតិបត្តិការ ដោយកងកម្លាំងអង់គ្លេសនិងបារាំង ធ្វើការងារនៅក្នុងភាពសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោកឧត្តមសេនីយ៍ Mike Elviss ជាមេបញ្ជាការនៃកងពលលេខ៣អង់គ្លេស បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅសប្ដាហ៍នេះថា “មានសេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យរួមគ្នាមួយ រវាងប្រធានអគ្គសេនាធិការ មេទ័ពអង់គ្លេស និងប្រធានបុគ្គលិកកងទ័ពអាមេរិក ដែលនឹងឃើញយើងធ្វើអន្តរប្រតិបត្តិការរួមគ្នា នៅត្រឹមឆ្នាំ២០២៥”៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top