ព័ត៌មានអន្តរជាតិ

ព្រះអង្គម្ចាស់ Philip របស់ចក្រភពអង់គ្លេស សុគតក្នុងព្រះជន្ម ៩៩ ព្រះវស្សា

បរទេស ៖ ព្រះអង្គម្ចាស់ Philip ដែលជាស្វាមី របស់មហាក្សត្រីយានី Elizabeth II និងជាអ្នកថែរក្សា ចំណងអាពាហ៍ពិពាហ៍ ដ៏យូរអង្វែងនៃព្រះមហាក្សត្រអង់គ្លេស បានសុគត ក្នុងព្រះជន្ម ៩៩ ព្រះវស្សា ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹង ថា សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រ របស់គ្រួសាររាជវង្ស នៅព្រឹកថ្ងៃសុក្របាននិយាយ ថា “ វាជាការសោកស្តាយយ៉ាងខ្លាំង ដែលព្រះមហាក្សត្រីយានី បានប្រកាសមរណភាព របស់ស្វាមីជាទីស្រឡាញ់ របស់ព្រះអង្គគឺព្រះអង្គម្ចាស់ហ្វីលីព ដែលជាអ្នកមានឋានៈខ្ពង់ខ្ពស់បំផុត។

ព្រះបរមសព របស់ព្រះអង្គបានសោយទិវង្គត នាព្រឹកនេះ នៅវិមាន Windsor ។ គ្រួសាររាជវង្ស ចូលរួមជាមួយប្រជាជននៅជុំវិញ ពិភពលោកក្នុងការកាន់ទុក្ខ ចំពោះការបាត់បង់របស់ព្រះអង្គ” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top