ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រព្រមាន ៖ សារពាង្គ កាយខួរក្បាល អាចបង្កជាសេណារីយ៉ូ ពិភព នៃសត្វស្វាយ Apes បើជាលិការបស់មនុស្ស មានមន្ទីរពិសោធន៍ ត្រូវបានប្តូរទៅជាសត្វ

ជប៉ុន ៖ នៅពេលដែលការស្រាវជ្រាវ ពាក់ព័ន្ធនឹងការប្តូរខួរ ក្បាលខ្នាតតូច របស់មនុស្សទៅក្នុងសត្វ ដើម្បីសិក្សាពីជំងឺ សរសៃប្រសាទ នៅតែបន្តរីករាលដាលនោះ អ្នកជំនាញព្រមានថា ការងារជាមួយ នឹងសារពាង្គកាយ ខួរក្បាលទាំងនេះ អាចបណ្តាល ឲ្យមានសេណារីយ៉ូ ពិភពនៃសត្វស្វាយ Apes ។

ការព្រួយបារម្ភគឺ សត្វអាចវិវត្តចរិត លក្ខណៈមនុស្ស ហើយចាប់ ផ្តើមមាន លក្ខណៈស្រដៀង នឹងសត្វស្វាឆ្លាតវៃដូចក្នុងរឿងប្រឌិត បែបវិទ្យាសាស្ត្រដែលពេញនិយម ។ ការព្រមាននេះបានមកពីក្រុម នៅសាកល វិទ្យាល័យ Kyoto បានបង្ហាញពីផលប៉ះពាល់ ក្រមសីលធម៌មួយចំនួន ដែលអាចកើតឡើង ជាមួយនឹងការស្រាវជ្រាវសរីរៈខួរក្បាល ។

ទោះបីជាមនុស្សជាច្រើន មើលឃើញសរីរៈខួរក្បាលជាវិធីមួយ ដើម្បីអភិវឌ្ឍការព្យាបាលជំងឺ យ៉ាងឆាប់រហ័សក៏ដោយ ក៏អ្នកផ្សេងទៀតបារម្ភថា ដោយសារតែពួកគេត្រូវ បានគេរចនាឡើង ដើម្បីធ្វើត្រាប់តាមរឿងពិត ពួកគេក៏អាចឈានដល់ទម្រង់ នៃការដឹងខ្លួនខ្លះដែរ ។

លោក Tsutomu Sawai ជាជំនួយការសាស្រ្តាចារ្យនៅសាកល វិទ្យាល័យ Kyoto បាននិយាយថា នេះនៅតែជាអនាគតនិយមពេក ប៉ុន្តែនេះមិនមានន័យថា យើងគួរតែរង់ចាំក្នុងការសម្រេចចិត្ត លើគោលការណ៍ ណែនាំ ប្រកបដោយក្រម សីលធម៌នោះទេ ។ ការព្រួយបារម្ភ មិនមានលក្ខណៈជាជីវសាស្ត្រ នៃសត្វនោះទេ អាចកើតឡើងជាមួយនឹងសរីរាង្គណាមួយ ប៉ុន្តែជាមនុស្សខាងសីលធម៌ ដែលមានតែខួរក្បាលប៉ុណ្ណោះ៕ ដោយ៖លី ភីលីព

Most Popular

To Top