ព័ត៌មានអន្តរជាតិ

ព្រៃខ្មោច កំពុងលុកលុយ នៅឆ្នេរខាងជើង នៃរដ្ឋ North Carolina ដោយសារតែការកើនឡើង កម្រិតទឹកសមុទ្រឲ្យមានការពុលដីព្រៃ

អាមេរិក ៖ ការកើនឡើងនូវកម្ពស់ទឹកសមុទ្រ កំពុងប្រែក្លាយតំបន់ដី ពោលពេញទៅដោយពណ៌ខៀវ ស្រងាត់នៅតាមបណ្តោយឆ្នេរ ខាងជើង នៃរដ្ឋ North Carolina ទៅជាដើមឈើ ដែលមានពណ៌ប្រផេះ និងគ្មានជីវិត ដែលគេស្គាល់ថា តំបន់ព្រៃខ្មោច នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ដើមឈើគ្មានស្លឹកគ្រប ដណ្ដប់ប្រហែល ១១ ភាគរយនៃជម្រកសត្វព្រៃរបស់ Alligator National Wildlife Refuge របស់រដ្ឋជាអ្វីដែលធ្លាប់ មានការរីកចម្រើនជាមួយនឹង ព្រៃឈើមានសុខភាពល្អ ។ ការផ្លាស់ប្តូរនេះ បណ្តាលមកពីបរិមាណទឹក សមុទ្រ យ៉ាងច្រើនបានហូរ ចូលដីគោកដែលបំពុលដើម ឈើរស់នៅឲ្យងាប់ បន្តិចម្តងៗ ដោយទុកចោលក្រៅ ពីឈើដែលគ្មានជីវិត ។

ក្រុមអ្នក ស្រាវជ្រាវ ដឹកនាំដោយសាកលវិទ្យាល័យ Dukeបានរកឃើញថា ចាប់ពីឆ្នាំ ១៩០០ ដល់ ២០០០ កម្រិត ទឹកសមុទ្របានកើនឡើងប្រហែល មួយហ្វីតនៅជុំវិញ ឧទ្យានការពារ ដែលលឿនជាងមធ្យមពិភពលោក ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ២ ទៅ ៥ ហ្វីតទៀតនៅចុងសតវត្សនេះ។
ព្រៃខ្មោចកំពុងលុកលុយតំបន់ឆ្នេរ នៅជុំវិញពិភពលោក ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ និយាយថា វាច្បាស់ជាពិសេសនៅអាមេរិកខាងជើង ដែលមានដើមឈើរាប់រយហិចតា លាតសន្ធឹងពីប្រទេសកាណាដានៅឆ្នេរសមុទ្រខាងកើត ជុំវិញរដ្ឋផ្លរីដា និងរហូត ដល់រដ្ឋតិចសាស់។

នាង Emily Ury ដែលទើប តែទទួល បានសញ្ញាប័ត្រជីវវិទ្យា នៅសាកលវិទ្យាល័យ Duke បានចែករម្លែកជាលើកដំបូង ដែលនាងបានសម្លឹង មើលទេសភាពខ្មោចលងនៅរដ្ឋ North Carolina។ ទិន្នន័យបានបង្ហាញថា ចាប់ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០១៩ ព្រៃចំនួន ១១ ភាគរយត្រូវបានបំផ្លាញ ដោយព្រៃខ្មោច ចំណែកក្រុមនេះបានបង្ហាញថា ការរាលដាលភាគច្រើនបណ្តាលមកពីខ្យល់ព្យុះ និងគ្រោះរាំងស្ងួតដែលបានញាំញីតំបន់នេះ អស់ជាច្រើនទសវត្ស ៕ដោយ៖លី ភីលីព

Most Popular

To Top