ព័ត៌មានអន្តរជាតិ

ពីឡុតជនជាតិ ប្រេស៊ីល អាចរស់នៅព្រៃអាម៉ាហ្ស៊ូន បាន៣៨ថ្ងៃ ក្រោយជួបហេតុការណ៍ ធ្លាក់យន្តហោះ

ប្រេស៊ីលឡា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា លោក Antonio Sena កំពុងបញ្ជាយន្តហោះ Cessna 210 មួយគ្រឿង នៅលើព្រៃអាម៉ាហ្សូន នៅពេលដែលម៉ាស៊ីន រលត់ភ្លាមតៗ ដោយទុកឱ្យគាត់រកកន្លែង នៅលើព្រៃដើម្បីចុះចត ។

គាត់បានរស់រានមានជីវិត ដោយគ្មានរបួស ប៉ុន្តែត្រូវបានជាប់ នៅពាក់កណ្តាលព្រៃធំជាងគេបំផុត នៅលើពិភពលោក ។

ការចាប់ផ្តើម នៃការដើររយៈពេល៣៨ថ្ងៃ ដែលគាត់រៀបរាប់ ដោយធ្វើឲ្យគាត់ចេះ នូវមេរៀនដ៏ធំមួយ នៃជីវិតរបស់គាត់ ។

លោក Sena អាយុ៣៦ឆ្នាំ ត្រូវបានគេជួលឱ្យហោះហើរ ដឹកទំនិញពីទីក្រុង អាឡែន ស្ថិតនៅភាគខាងជើង ឆ្ពោះទៅកាន់អណ្តូងរ៉ែមាសខុសច្បាប់មួយ កន្លែងនៅព្រៃទឹកភ្លៀង ដែលគេស្គាល់ថា “កាលីហ្វ័រញ៉ា” ។

ហោះហើរក្នុងរយៈកម្ពស់ហែល១.០០០ម៉ែត្រ គាត់បានដឹងនៅពេលម៉ាស៊ីន រលត់នៅពាក់កណ្តាលទីនោះ គាត់នឹងមិនមានពេលច្រើននោះទេ ។

គាត់អាចបញ្ជាយន្ដហោះឆ្លងកាត់ជ្រលងភ្នំ ហើយចុះចតតាមដែលគាត់អាចធ្វើបាន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top