ព័ត៌មានអន្តរជាតិ

អត្រាកំណើន ប្រជាជន របស់អាមេរិក មានអត្រាយឺតបំផុត ចាប់តាំងពីទសវត្សឆ្នាំ១៩៣០

វ៉ាស៊ីនតោន ៖ ការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិក មានប្រជាជនដល់ទៅ ៣៣១ លាននាក់ ដែលជាអត្រាកំណើន យឺតបំផុតរបស់ប្រទេស ចាប់តាំងពីទសវត្សឆ្នាំ១៩៣០ និងជាអត្រាទាបបំផុតទី ២ ។

ជាសរុបប្រជាជន សហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៣១,៤៤៩,២៨១ នាក់ក្នុង ឆ្នាំ២០២០ កើនឡើង ៧,៤ ភាគរយបើប្រៀបធៀប ទៅនឹងកំណើន រវាងឆ្នាំ២០០០ និង២០១០ នេះបើយោង តាមការិយាល័យជំរឿន។

អ្នកសិក្សាស្រាវជ្រាវបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងឈានចូលយុគសម័យ នៃកំណើនប្រជាជនទាបជាងមុន ដោយសារហេតុផលមួយចំនួន ដូចជាការថយចុះអត្រា អន្តោប្រវេសន៍ អត្រាកំណើតថយចុះ ចំនួនប្រជាជនវ័យចំណាស់ និង ស្លាកស្នាមវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលបង្ខំឲ្យជនជាតិអាមេរិក ជាច្រើនពន្យារពេលរៀបការ និងការចាប់ ផ្តើមក្រុមគ្រួសារ។

រដ្ឋចំនួន៦ នឹងទទួលបានអាសនៈបន្ថែមទៀត នៅក្នុងសភាក្នុងអំឡុងពេល នៃការប្រយុទ្ធរៀបចំឡើងវិញ ក្នុងរយៈពេលមួយទសវត្សខាងមុខ ដោយផ្អែកលើលទ្ធផលជំរឿនថ្មី។ ក្នុងចំណោមនោះរដ្ឋតិចសាស់ នឹងបន្ថែមអាសនៈចំនួន ២ ខណៈដែលរដ្ឋ Colorado, Florida, Montana, North Carolina និង Oregon នឹងទទួលបានអាសនៈមួយ ។

រដ្ឋកាលីហ្វ័រញ៉ា រដ្ឋអ៊ីលីណយ រដ្ឋមីឈីហ្គែន ញូវយ៉ក អូហៃយ៉ូ រដ្ឋផេនស៊ីល វេនៀ និងខាងលិចរដ្ឋ Virginia ទាំងអស់នឹងបាត់បង់អាសនៈ សភាមុនការបោះឆ្នោត ពាក់កណ្តាលឆ្នាំ២០២២ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ការបែងចែកថ្មីនៃអាសនៈសភាបង្ហាញថា អំណាចនយោបាយ នៅក្នុងប្រទេសកំពុងផ្លាស់ប្តូរ ពីរដ្ឋនៅភាគពាយ័ព្យ និងភាកឦសានទៅ នឹងអ្នកនៅភាគខាងត្បូង និងខាងលិច ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top