ព័ត៌មានអន្តរជាតិ

អ្នកចម្បាំង​ យុគសម័យ ដែកយកដាវរបស់ខ្មាំង សត្រូវ របស់ពួកគេពត់ឲ្យក្លាយ ឧបករណ៍ប្រើលែងកើត រកឃើញនៅអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ អ្នកបុរាណវិទ្យា បាននិយាយថា អ្នកចម្បាំង នៃយុគសម័យដែកបានពត់ដាវ របស់ខ្មាំងសត្រូវរបស់ពួកគេ បន្ទាប់ពីបញ្ចប់ការ ធ្វើសង្គ្រាម របស់ពួកគេ ហើយកំណប់បុរាណមួយ ត្រូវបានរកឃើញនៅភាគខាងលិច ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកបុរាណវិទ្យា បានប្រើឧបករណ៍ចាប់ដែក រកឃើញឃ្លាំងវត្ថុបុរាណ ដែលកប់នៅក្នុងអដ្ឋិធាតុលើភ្នំ Wilzenberg ។ ក្នុងចំណោមរបកគំហើញ ដែលបានមកពីកន្លែងនោះ រួមមានលំពែងមុខ រួញចូលគ្នា និងលំពែងមុខវែង ខែលដែលបាក់បែក និងគ្រោងឆ្អឹងនៃរទេះសេះ។ អ្នកស្រាវជ្រាវបានពន្យល់ថា នៅពេលក្រុមស្រាវជ្រាវ បានរកឃើញនៅប្រហែល ៣០០-១០០ មុនគ.ស ស្ថិតលក្ខណៈធម្មជាតិ នៃវត្ថុបុរាណនេះមានន័យថា ពួកគេមិនអាចចុះកាល បរិច្ឆេទជាក់លាក់បានទេ ។

បើនិយាយពីរឿងនេះ គេនៅមិនទាន់ច្បាស់ទេថា តើឃ្លាំងផ្ទុកអាវុធ ដែលខូចត្រូវបានគេតម្កល់ នៅតំបន់ភ្នំនៅពេល មានសង្គ្រាមធំមួយ ឬក៏ប្រមូលបានអស់ជាច្រើនសតវត្សរ៍ ។ បុរាណវត្ថុវិទូលោក Michael Baales នៃសមាគមប្រចាំតំបន់ Westphalia-Lippe បាននិយាយថា ឃ្លាំងអាវុធទាំងនេះគឺធំជាងគេ នៅ North Rhine-Westphalia ហើយក៏ភ្ជាប់ទៅនឹង Sauerland ជាមួយនឹងដំណើរការស្មុគស្មាញ នៅទ្វីបអ៊ឺរ៉ុបយុគសម័យដែក ។

អ្នកបុរាណវិទូ Manuel Zeiler បានបន្ថែមថា យោងតាមការស្រាវជ្រាវ នាពេលបច្ចុប្បន្ននេះវាអាចដឹងបានថា ការប្រយុទ្ធបានកើតឡើងនៅតំបន់ជុំវិញ Wilzenberg ។ អ្នកឈ្នះបានបញ្ចប់នូវភាពជ័យជម្នះ របស់ខ្លួនដោយនាំយកអាវុធ ខ្សែក្រវ៉ាត់ និង រណសិរ្ស មកលើបន្ទាយ ។ ផ្អែកលើទំហំ នៃការខូចខាតអាវុធ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ពួកគេត្រូវបានខូចខាត ដោយចេតនាមុនពេលបោះចោលនៅលើបន្ទាយ ៕ដោយ៖លី ភីលីព

Most Popular

To Top