ព័ត៌មានអន្តរជាតិ

អាមេរិក រឹតបន្តឹងការ ធ្វើដំណើរទៅឥណ្ឌា ស្របពេល ជម្ងឺកូវីដ១៩ផ្ទុះខ្លាំង

បរទេស ៖ លេខាធិការព័ត៌មាន សេតវិមាន បានប្រកាសនៅពេលថ្មីៗនេះថា រដ្ឋបាលលោក បៃដិន គ្រោងផ្អាកការធ្វើដំណើរ ពីប្រទេសឥណ្ឌា ស្របពេល ដែលចំនួនករណីឆ្លងជម្ងឺកូវីដ១៩ កើនឡើងខ្ពស់ខ្លាំង នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការបម្រាមរឹតបន្តឹងថ្មីនោះ នឹងដាក់អនុវត្តជាធរមាននៅថ្ងៃអង្គារ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Jen Psaki បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ផ្អែកលើការណែនាំ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺឆ្លង រដ្ឋបាលនឹងរឹតបន្តឹងការធ្វើដំណើរពីប្រទេសឥណ្ឌា ដោយចាប់ផ្តើមភ្លាមៗ ហើយគោល នយោបាយនេះ នឹងដាក់អនុវត្ត ដោយសារតែករណីកូវីដ១៩ ខ្ពស់ខុសប្រក្រតី និងប្រភេទជម្ងឺនេះជាច្រើន កំពុងតែរាតត្បាត នៅក្នុងប្រទេសឥណ្ដា” ។

គួរបញ្ជាក់ថា សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង នៅថ្ងៃតែមួយដែលឥណ្ឌា រាយការណ៍ពីចំនួនឆ្លងខ្ពស់បំផុត ក្នុងពេលមួយថ្ងៃ គឺជាង៣៨៦.០០០ ករណីនៅថ្ងៃអង្គារ នេះបើយោងតាមប្រព័ន្ធតាមដាន សកលរបស់សាកលវិទ្យាល័យ Johns Hopkins ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top